ពត៌មាន
២ខែដំបូងឆ្នាំនេះ កម្ពុជាទទួលបានចំណូលជាង ៩លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ ធ្លាក់ចុះជាង ៣០%
ចុះផ្សាយនៅថ្ងៃ៖ 02/03/2026 ~ 10 ម៉ោងមុន
•
កម្ពុជាទទួលបានចំណូលប្រមាណ ៩.១លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ដែលចូលទស្សនារមនីយដ្ឋានអង្គរ ក្នុងរយៈពេល២ខែ ពោលចាប់ពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២៦ ដោយទទួលបានភ្ញៀវទេសចរ ប្រមាណ១៨៨ ៨៨៥នាក់។ នេះបើយោងតាមរបាយការណ៍ របស់គ្រឹះស្ថានអង្គរ។
គ្រឹះស្ថានអង្គរបានបញ្ជាក់ថា ក្នុងខែមករា និងខែកុម្ភៈ ឆ្នាំ២០២៦នេះ ចំណូលដែលទទួលបាន ពីការលក់សំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរមានចំនួន ៨ ១៧៥ ២៧០ដុល្លារ ថយចុះ៣០.៣២% បើធៀបនឹងខែមករា និងខែកុម្ភៈ ឆ្នាំ២០២៥។ ចំណែកចំនួនភ្ញៀវទេសចរបរទេស មានចំនួន ១៨៨ ៨៨៥នាក់ ថយចុះ៣២.៤៥%។
ជាមួយគ្នានេះ គ្រឹះស្ថានអង្គរ បានឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់ខែមករា និងខែកុម្ភៈ ឆ្នាំ២០២៦ មានចំនួន ៣៧៧ ៧៧០ដុល្លារ៕









