ពត៌មាន
កម្មសិក្សា និងការបណ្ដុះបណ្ដាលគ្រូផ្នែកអប់រំបច្ចេកទេស និងការឈ្វេងយល់ពីកម្មវិធីសិក្សាផ្សារភ្ជាប់នឹងការងារ (WBL) នៅប្រទេសបារាំង
ចុះផ្សាយនៅថ្ងៃ៖ 28/04/2026
•
ក្រោមក្របខណ្ឌគម្រោងសម្ព័ន្ធមេត្រីភាពបរិវត្តកម្មការអប់រំបច្ចេកទេស កម្ពុជា-សហភាពអឺរ៉ុប (Twinning “Supporting Upper-Secondary Technical Education Reforms in Cambodia”) ប្រតិភូកម្ពុជា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហុង គឹមជាង អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចុះកម្មសិក្សា និងចូលរួមការបណ្ដុះបណ្ដាលគ្រូផ្នែកអប់រំបច្ចេកទេស ព្រមទាំងឈ្វេងយល់ពីប្រព័ន្ធអប់រំបច្ចេកទេសនៅប្រទេសបារាំង។
កម្មសិក្សានេះ បានផ្ដល់នូវទិដ្ឋភាពទូទៅនៃប្រព័ន្ធអប់រំរបស់ប្រទេសបារាំង រួមមាន៖ រចនាសម្ព័ន្ធស្ថាប័ន,ប្រព័ន្ធគន្លងអប់រំ (ចំណេះទូទៅ បច្ចេកវិទ្យា និងវិជ្ជាជីវៈ), ការរៀបចំកម្មវិធីសិក្សា, ប្រព័ន្ធវាយតម្លៃ, ការអនុវត្តគរុកោសល្យបែបឌីជីថល និងនវានុវត្តន៍ ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងសាលារៀន និងវិស័យឧស្សាហកម្មតាមរយៈការចុះទស្សនកិច្ចសិក្សា ការសង្កេតការណ៍ក្នុងថ្នាក់រៀន ការចូលរួមក្នុងមន្ទីរពិសោធន៍នវានុវត្តន៍(FabLab) និងការផ្លាស់ប្ដូរបទពិសោធន៍វិជ្ជាជីវៈ។













