ពត៌មាន
សកម្មភាពបង្រៀន និងរៀនថ្ងៃដំបូងរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅជំរុំសុវត្ថិភាពភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
ចុះផ្សាយនៅថ្ងៃ៖ 22/04/2026
•អត្ថបទដោយ៖ You Sokneang

នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ សកម្មភាពបង្រៀន និងរៀនថ្ងៃដំបូងរបស់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៃសាលាបឋមសិក្សាជោគជ័យ សាលាបឋមសិក្សាព្រៃចាន់ សាលាបឋមសិក្សាបន្ទាយមានឫទ្ធិ សាលាបឋមសិក្សាសាមគ្គីច្រក និងអនុវិទ្យាល័យបន្ទាយមានឫទ្ធិ បានប្រព្រឹត្តទៅដោយរលូននៅជំរុំសុវត្ថិភាពភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
សកម្មភាពនេះ បានបង្ហាញពីការខិតខំប្រឹងប្រែងក្នុងការធានាបាននូវការបន្តដំណើរការបង្រៀន និងរៀន និងការធានាសុវត្ថិភាពសិក្សារបស់សិស្សានុសិស្សនៅក្នុងជំរំសុវត្ថិភាព៕
















