ពត៌មាន

៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ រាជធានីភ្នំពេញមានប្រជាពលរដ្ឋមកដើរលេងកម្សាន្តជាង៤,៣លាននាក់

ចុះផ្សាយនៅថ្ងៃ៖​​ 17/04/2026 ~ 15 ម៉ោងមុន

អត្ថបទដោយ៖ You Sokneang
៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ រាជធានីភ្នំពេញមានប្រជាពលរដ្ឋមកដើរលេងកម្សាន្តជាង៤,៣លាននាក់

ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងព្រឹត្តិការណ៍«នគរសង្ក្រាន្ត » នៅទូទាំងរាជធានីភ្នំពេញ មានភ្ញៀវជាតិ និងអន្តរជាតិមកលេងកម្សាន្តជាង៤លាន៣សែននាក់ ប្រកបដោយភាពសប្បាយរីករាយ សាមគ្គីភាព និងសុខសុវត្ថិភាព។

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦នេះថា នៅតាមទីតាំងរៀបចំទាំង៦ និងអតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ សុទ្ធតែទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមលេងល្បែងប្រជាប្រិយយ៉ាងច្រើនកុះករ។

លោកស្រី ដោ សម្ផស្ស បានបញ្ជាក់លម្អិតថា នៅថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំថ្មីនៅរាជធានីភ្នំពេញ មានបងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទី មកដើរលេងកម្សាន្តចំនួន ៩៨៣ ០៨០នាក់ ក្នុងនោះភ្ញៀវទេសចរបរទេស ចំនួន៧ ០៦៨នាក់ ហើយនៅថ្ងៃទី២មានបងប្អូនប្រជាពលរដ្ឋមកដើរលេងកម្សាន្ត ១ ៥៦៥ ៣៦៧នាក់ ក្នុងនោះភ្ញៀវទេសចរបរទេស ចំនួន១៧,៩៤០នាក់ ចំណែកនៅថ្ងៃទី៣មានចំនួនសរុប ១ ៨២៧ ៩៩០នាក់។

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)