ពត៌មាន
អត្តពលិកកម្ពុជា ៤ប្រភេទ ចូលរួមប្រកួតកីឡាឆ្នេរខ្សាច់អាស៊ី នៅចិន
ចុះផ្សាយនៅថ្ងៃ៖ 21/04/2026
•
ក្រុមអត្តពលិកកម្ពុជា ៤ប្រភេទ នឹងចូលរួមព្រឹត្តិការណ៍កីឡាឆ្នេរខ្សាច់អាស៊ី (Asian Beach Games) លើកទី៦ នៅទីក្រុង Sanya សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២២-៣០ ខែមេសា ឆ្នាំ២០២៦ ខាងមុខរួមមានកីឡាចំបាប់ ជឺជីតស៊ូ ទ្រីយ៉ាត្លុង និងកីឡាបាល់ទាត់លើតុ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឲ្យដឹងថា ឆ្នាំនេះកម្ពុជាបញ្ជូនប្រតិភូចូលរួមក្នុងកម្រិតតូចជាងមុនប្រមាណ ៣០នាក់។ យ៉ាងណាក្ដីលោកសង្ឃឹមថា ប្រតិភូកីឡាទាំងអស់គ្នា ពិសេសកីឡាករ-កីឡាការិនី នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងការប្រកួតប្រជែង ដើម្បីស្វែងរកលទ្ធផលល្អជូនជាតិ ដូចអ្វីដែលកម្ពុជាធ្វើបានកន្លងមក។










