ពត៌មាន
Sandara Park បង្ហោះរូបភាពខ្លួននៅតំបន់អង្គរ លើ Instagram ទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ
ចុះផ្សាយនៅថ្ងៃ៖ 23/04/2026 ~ 11 ម៉ោងមុន
•អត្ថបទដោយ៖ You Sokneang

កាលពីម្សិលមិញនេះ Sandara Park បានបង្ហោះរូបភាពខ្លួននៅតំបន់អង្គរ លើ Instagram គណនីផ្លូវការរបស់នាង។ ការបង្ហោះ បានទាក់ទាញការចាប់អារម្មណ៍ពីអ្នកគាំទ្រជាច្រើន ជាពិសេសអ្នកគាំទ្រខ្មែរ ដែលបានចូលមើល និងចែករំលែកយ៉ាងច្រើន។ ពួកគេបានបង្ហាញការសប្បាយចិត្ត និងការគាំទ្រយ៉ាងខ្លាំង ព្រមទាំងមានអារម្មណ៍មោទនភាពចំពោះតំបន់អង្គរ ដែលជាបេតិកភណ្ឌដ៏សំខាន់របស់កម្ពុជា។












