ពត៌មាន
FM99
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តើមនូវសេចក្ដីព្រាងច្បាប់ភូមិបាល (ថ្មី)
ចុះផ្សាយនៅថ្ងៃ៖ 29/04/2026
•
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តើមនូវសេចក្ដីព្រាងច្បាប់ភូមិបាល (ថ្មី) ដើម្បីឆ្លើយតបនឹងតម្រូវការដែលរួមមាន៖

១. ផ្នែកទម្រង់៖ វិសោធនកម្មដោយច្បាប់ស្តីពីការអនុវត្តក្រមរដ្ឋប្បវេណី និងការវិវត្តន៍នៃការប្រើពាក្យវោហាសព្ទ។
២. ផ្នែកខ្លឹមសារ៖ រដ្ឋបាលសុរិយោដី ការពង្រឹងការគ្រប់គ្រងនិងប្រើប្រាស់ដីរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពនិងឱ្យអស់សក្តានុពល ការដំឡើងបទប្បញ្ញត្តិស្តីពីការចុះបញ្ជីមកជាបញ្ញត្តិកម្រិតច្បាប់ ការកំណត់សញ្ញាណមួយចំនួនឱ្យបានច្បាស់លាស់ និងការកំណត់នៃការប្តឹងតវ៉ា។

សូមគូសបញ្ជាក់ជូនថា នេះគឺជាការវិវត្តន៍លើកទី៣ របស់ច្បាប់ភូមិបាលនៅកម្ពុជា ដែលពីមុនមកមានការគ្រប់គ្រងដោយប្រកាស នៅសម័យរដ្ឋកម្ពុជា បន្ទាប់មក ច្បាប់ភូមិបាលឆ្នាំ ២០០១ និងមកឥឡូវនេះសេចក្តីព្រាងច្បាប់ភូមិបាល (ថ្មី) ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍របស់នយោបាយ សង្គម សេដ្ឋកិច្ច និងវប្បធម៌ របស់កម្ពុជា។ សិក្ខាសាលាសិក្សាស្វែងយល់ ពិគ្រោះ និងផ្ដល់យោបល់លើសេចក្ដីព្រាងច្បាប់ភូមិបាល (ថ្មី)















