ពត៌មាន

FM99

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានបន្តប្រមូលផលបន្លែត្រកួន ឪឡឹកក្រហម និងស៊ុតទា ជូនដល់ប្រជាពលរដ្ឋក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ

ចុះផ្សាយនៅថ្ងៃ៖​​ 06/05/2026

អត្ថបទដោយ៖ Palem Phay
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានបន្តប្រមូលផលបន្លែត្រកួន ឪឡឹកក្រហម និងស៊ុតទា ជូនដល់ប្រជាពលរដ្ឋក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ

នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ២០០គីឡូក្រាម ឪឡឹកក្រហមចំនួន ២ ០០០គីឡូក្រាម និងស៊ុតទាចំនួន ៧៥០គ្រាប់ជូនដល់ប្រជាពលរដ្ឋក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងកម្លាំងការពារព្រំដែនទិសខេត្តឧត្តរមានជ័យ។

សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី៥ ខែឧសភា ការប្រមូលផលបានចំនួន ២៥លើក សរុបចំនួន ៣០ ៨៧០គីឡូក្រាម ក្នុងនោះរួមមាន៖ ត្រកួនចំនូន ២១ ៥៤០គីឡូក្រាម ស្ពៃចង្កឹះចំនួន ៤ ៦៨០គីឡូក្រាម ស្ពៃក្រញ៉ាញ់ចំនួន ២ ៣៥០គីឡូក្រាម ស្ពៃតឿចំនួន ២៥០គីឡូក្រាម ផ្ទីចំនួន ៥០គីឡូក្រាម ឪឡឹកក្រហមចំនួន ២ ០០០គីឡូក្រាម ស៊ុតទាចំនួន ២១ ៧១០គ្រាប់ និងត្រីអណ្តែងចំនួន ៤៣០គីឡូក្រាម៕

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)