ពត៌មាន

កម្មវិធី «មគ្គទេសក៍សហគ្រិនខ្មែរ វគ្គកែច្នៃចំណីអាហារ» រដូវកាលទី៣ រកឃើញក្រុមនិស្សិតជ័យលាភី នវានុវត្តន៍ផលិតផលអាហារ

ចុះផ្សាយនៅថ្ងៃ៖​​ 05/05/2026

អត្ថបទដោយ៖ You Sokneang
កម្មវិធី «មគ្គទេសក៍សហគ្រិនខ្មែរ វគ្គកែច្នៃចំណីអាហារ» រដូវកាលទី៣ រកឃើញក្រុមនិស្សិតជ័យលាភី នវានុវត្តន៍ផលិតផលអាហារ

កម្មវិធីប្រកួតប្រជែង និងប្រគល់ពានរង្វាន់ «មគ្គទេសក៍ សហគ្រិនខ្មែរ វគ្គកែច្នៃចំណីអាហារ» រដូវកាលទី៣ បានបិទបញ្ចប់ដោយជោគជ័យ នៅសាកលវិទ្យាល័យជាតិបាត់ដំបង ដោយរកឃើញក្រុមនិស្សិតជ័យលាភី ដែលបានកែច្នៃផលិតផលចំណីអាហារប្រកបដោយភាពច្នៃប្រឌិត ដើម្បីត្រៀមឈានចូលទីផ្សារ។

កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃសហគ្រិនខ្មែរ និងមានការចូលរួមពីភាគីពាក់ព័ន្ធសំខាន់ៗ តំណាងស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ វិស័យអប់រំ និងវិស័យឯកជន។

នៅចុងបញ្ចប់នៃការប្រកួត កម្មវិធីបានជ្រើសរើសក្រុមនិស្សិតជ័យលាភីចំនួន ៣ ក្រុម រួមមាន៖

១៖ ក្រុម ប៊េប៊ីករកូរ (ផលិតផល៖ សម្លកកូររហ័ស)
២៖ ក្រុម កាកាវ (ផលិតផល៖ ប្រេងកាកាវ និងម្សៅកាកាវ)
៣៖ ក្រុម រតនៈ (ផលិតផល៖ ទឹកពោតសុខភាព)
ជ័យលាភីទាំង ៣ ក្រុម ក៏ទទួលបានមូលនិធិបឋមដើម្បីអភិវឌ្ឍអាជីវកម្មចំនួន ២០លានរៀល សម្រាប់ក្រុមនីមួយៗផងដែរ។

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)