ពត៌មាន

ពិធីប្រកាសលទ្ធផលជ័យលាភីថ្នាក់ជាតិ គម្រោង«កម្ពុជាក្នុងបេះដូងខ្ញុំ» មនសិកាពលរដ្ឋល្អ ឆ្នាំ២០២៦

ចុះផ្សាយនៅថ្ងៃ៖​​ 09/10/2026

អត្ថបទដោយ៖ Thonin Vann
ពិធីប្រកាសលទ្ធផលជ័យលាភីថ្នាក់ជាតិ គម្រោង«កម្ពុជាក្នុងបេះដូងខ្ញុំ» មនសិកាពលរដ្ឋល្អ ឆ្នាំ២០២៦

នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាសហធិបតីក្នុងពិធីប្រកាសលទ្ធផលជ័យលាភីថ្នាក់ជាតិ គម្រោង«កម្ពុជាក្នុងបេះដូងខ្ញុំ» មនសិកាពលរដ្ឋល្អ ឆ្នាំ២០២៦ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា សមាជិក សមាជិកា ក្រុមការងាររៀបចំកម្មវិធីមនសិការពលរដ្ឋល្អ គ្រូបង្គោល និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​នៃ​គម្រោងកម្ពុជាក្នុងបេះដូងខ្ញុំ និង​ភាគីពាក់ព័ន្ធ។

គម្រោង “កម្ពុជាក្នុងបេះដូងខ្ញុំ” ជាយន្តការមួយដ៏សំខាន់ក្នុងការជួយលើកទឹកចិត្តសិស្សឱ្យចេះស្វែងយល់ ចេះមើលឃើញពីបញ្ហានៅក្នុងសហគមន៍ ហើយព្យាយាមជួយរកដំណោះស្រាយស្របតាមខ្លឹមសារបណ្តុះបណ្តាលមេរៀនទាំង៦ ដែលមាននៅក្នុងកម្មវិធីសិក្សា នៃកម្មវិធីមនសិការពលរដ្ឋល្អ។ ការអនុវត្តគម្រោងនេះ ជាវិធីសាស្រ្តបង្រៀន និងរៀនដែលឱ្យសិស្សអាច​រៀនតាមរយៈការអនុវត្តគម្រោងជាក់ស្តែង ហើយបង្កើតជាផលិតផល ឬលទ្ធផលចុងក្រោយដោយផ្សារភ្ជាប់ជាមួយប្រធានបទធំៗលើវិស័យអប់រំ វប្បធម៌ សាសនា កីឡា សុខាភិបាល ទេសចរណ៍ បរិស្ថាន និងកសិកម្ម ជាដើម។ ក្នុងន័យនេះ សូមលើកទឹកចិត្ត​ឱ្យសាលារៀន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ទាំងអស់​ បន្ត​អនុវត្តវិធីសាស្ត្ររៀននិង​បង្រៀនតាមបែប​ទំនើបថ្មីនេះ ព្រមទាំង​​បន្ត​ពង្រីកការបង្រៀនតាមបែបគម្រោងឱ្យកាន់តែទូលំទូលាយ លើកកម្ពស់​ការ​រៀន​​តាមរយៈការ​ដោះស្រាយបញ្ហាសង្គម និង​ត្រូវ​រក្សា​​នូវ​ប្រព័ន្ធ​អេកូឡូស៊ីនៃការសិក្សានេះ​ឱ្យបាន​ល្អប្រសើរ ដើម្បីជំរុញកំណែទម្រង់សាលារៀន សំដៅលើកកម្ពស់លទ្ធផលសិក្សា​សិស្ស។

ជាលទ្ធផល​ សូមចូលរួមអបអរសាទរ​ក្រុមជ័យលាភីថ្នាក់ជាតិ នៃ គម្រោងកម្ពុជាក្នុងបេះដូងខ្ញុំ ប្រចាំឆ្នាំ២០២៦ រួមមាន៖
១)​ គម្រោង «ឆ្នើម»
– ថ្នាក់ទី១០៖ (១) ខេត្តកំពង់ធំ វិទ្យាល័យ ហ៊ុនសែន បល្ល័ង្ក (២) ខេត្តកណ្តាល វិទ្យាល័យ ហ៊ុន សែន ស្អាង (៣) ខេត្តសៀមរាប វិទ្យាល័យ ១០ មករា ១៩៧៩
– ថ្នាក់ទី១១ ៖ (១) ខេត្តកណ្តាល វិទ្យាល័យ ហ៊ុន សែន សេរីភាព (២) ខេត្តសៀមរាប វិទ្យាល័យ អង្គរ និង (៣) ខេត្តកំពង់ធំ វិទ្យាល័យ ទួលក្បិល។
២) គម្រោង «ល្អ»
ថ្នាក់ទី១០៖ (១) ខេត្តស្ទឹងត្រែង វិទ្យាល័យ ហ៊ុនសែន ស្ទឹងត្រែង (២) ខេត្តបាត់ដំបង
វិទ្យាល័យ នេតយ៉ង់ (៣) ខេត្តកំពង់ចាម វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ស្ពឺ
ថ្នាក់ទី១១៖ (១) ខេត្តប៉ៃលិន វិទ្យាល័យ ហ៊ុន សែន សាលាក្រៅ (២) រាជធានីភ្នំពេញ
វិទ្យាល័យ ជា ស៊ីម សាមគ្គី (៣) ខេត្តស្ទឹងត្រែង វិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រែង។
៣) គម្រោង «គំរូ»
ថ្នាក់ទី១០៖ (១) រាជធានីភ្នំពេញ វិទ្យាល័យ ព្រះស៊ីសុវត្ថិ (២) ខេត្តស្វាយរៀង វិទ្យាល័យ រមាសហែក (៣) ខេត្តព្រះសីហនុ វិទ្យាល័យ ហ៊ុនសែន មិត្តភាព (៤) ខេត្តកំពង់ស្ពឺ វិទ្យាល័យ ហ៊ុន សែន ភ្នំស្រួច (៥) ខេត្តតាកែវ វិទ្យាល័យ សុខ អាន ព្រៃសណ្តែក (៦) ខេត្តប៉ៃលិន វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត។
ថ្នាក់ទី១១៖ (១) ខេត្តកំពង់ចាម វិទ្យាល័យ ព្រះសីហនុ (២) ខេត្តបាត់ដំបង វិទ្យាល័យ នេតយ៉ង់ (៣) ខេត្តព្រះសីហនុ វិទ្យាល័យ ហ៊ុន សែន វាលរេញ (៤) ខេត្តកំពង់ស្ពឺ វិទ្យាល័យ ឧដុង្គ (៥) ខេត្តស្វាយរៀង វិទ្យាល័យ ហ៊ុន សែន ប្រសូតិ (៦) ខេត្តតាកែវ វិទ្យាល័យ សុខ អាន ទន្លេបាទី៕

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)