ពត៌មាន
សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ជ្រើសរើសគ្រូណែនាំអនុវត្តផ្ទាល់ ៣រូប លើជំនាញមន្ទីរពិសោធន៍វេជ្ជសាស្ត្រ ឈប់ទទួលពាក្យនៅថ្ងៃទី២៦ ខែតុលា
ចុះផ្សាយនៅថ្ងៃ៖ 13/10/2026 ~ 16 ម៉ោងមុន
•សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសជ្រើសរើសគ្រូបង្រៀនមិនពេញម៉ោងចំនួន ៣រូប ដើម្បីបង្រៀនណែនាំអនុវត្តផ្ទាល់លើមុខវិជ្ជា Molecular, Biochemistry និង Immunology-Serology សម្រាប់ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្របច្ចេកទេសមន្ទីរពិសោធន៍វេជ្ជសាស្ត្រ នៅមហាវិទ្យាល័យឱសថសាស្ត្រ។
តាមសេចក្តីជូនដំណឹងរបស់សាកលវិទ្យាល័យ បេក្ខជនត្រូវមានសញ្ញាបត្របរិញ្ញាបត្របច្ចេកទេសមន្ទីរពិសោធន៍ ឬបរិញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសមន្ទីរពិសោធន៍ ឬសញ្ញាបត្រឱសថការីវេជ្ជបណ្ឌិត ដែលមានជំនាញពាក់ព័ន្ធនឹងការងារមន្ទីរពិសោធន៍។ បេក្ខជនក៏ត្រូវមានបទពិសោធន៍យ៉ាងតិច ២ឆ្នាំលើជំនាញ Molecular, Biochemistry ឬ Immunology-Serology និងមានបទពិសោធន៍បង្រៀនយ៉ាងតិច ២ឆ្នាំ ព្រមទាំងបំពេញលក្ខខណ្ឌពាក់ព័ន្ធផ្សេងៗទៀត។
ចំពោះអត្ថប្រយោជន៍ គ្រូបង្រៀនអាចទទួលបានប្រាក់ឧបត្ថម្ភម៉ោងបង្រៀនទ្រឹស្តីចាប់ពី ១៥ដុល្លារ ដល់ ២៥ដុល្លារ ក្នុងមួយម៉ោង ខណៈប្រាក់ឧបត្ថម្ភម៉ោងបង្រៀនណែនាំអនុវត្តផ្ទាល់ស្មើនឹង ៦០% នៃប្រាក់ឧបត្ថម្ភម៉ោងបង្រៀនទ្រឹស្តី។ បន្ថែមពីនេះ ក៏មានឱកាសទទួលការបណ្តុះបណ្តាលគរុកោសល្យ និងអត្ថប្រយោជន៍ផ្សេងៗតាមលក្ខខណ្ឌរបស់សាកលវិទ្យាល័យ។
សាកលវិទ្យាល័យផ្តល់អាទិភាពដល់បេក្ខជនដែលកំពុងបម្រើការងារនៅអង្គភាព ឬមន្ទីរពេទ្យសាធារណៈ។ បេក្ខជនដែលមានចំណាប់អារម្មណ៍ ត្រូវរៀបចំឯកសារពាក់ព័ន្ធ និងដាក់ពាក្យតាមរយៈអ៊ីមែល career@uhs.edu.kh ឱ្យបានមុនម៉ោង ៤រសៀល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។
សម្រាប់ព័ត៌មានបន្ថែម បេក្ខជនអាចទាក់ទងតាមលេខទូរស័ព្ទ ០២៣ ៤៣០ ៧០៧ ក្នុងម៉ោងធ្វើការ។









