ពត៌មាន
សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ជ្រើសរើសគ្រូណែនាំអនុវត្តជាក់ស្តែង ៣រូប សម្រាប់មុខវិជ្ជា Hematology
ចុះផ្សាយនៅថ្ងៃ៖ 14/10/2026 ~ 16 ម៉ោងមុន
•
សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសជ្រើសរើសគ្រូណែនាំអនុវត្តជាក់ស្តែងចំនួន ៣រូប សម្រាប់មុខវិជ្ជា Hematology ក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្របច្ចេកទេសមន្ទីរពិសោធន៍វេជ្ជសាស្ត្រ នៅមហាវិទ្យាល័យអមវេជ្ជសាស្ត្រ។
យោងតាមសេចក្តីជូនដំណឹងរបស់សាកលវិទ្យាល័យ បេក្ខជនត្រូវមានសញ្ញាបត្របរិញ្ញាបត្របច្ចេកទេសមន្ទីរពិសោធន៍ ឬសញ្ញាបត្រពាក់ព័ន្ធដែលបានកំណត់ ព្រមទាំងមានបទពិសោធន៍ការងារផ្នែក Hematology យ៉ាងតិច ២ឆ្នាំ និងមានចំណេះដឹងជំនាញគ្រប់គ្រាន់សម្រាប់ការបង្រៀនអនុវត្តផ្ទាល់។
បេក្ខជនក៏ត្រូវមានបទពិសោធន៍បង្រៀនយ៉ាងតិច ២ឆ្នាំ និងបានទទួលការបណ្តុះបណ្តាលផ្នែកវិធីសាស្ត្របង្រៀន ព្រមទាំងមានសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេស និងកម្មវិធីកុំព្យូទ័រដែលចាំបាច់សម្រាប់ការងារបង្រៀន។
ចំពោះអត្ថប្រយោជន៍ គ្រូណែនាំអនុវត្តជាក់ស្តែងអាចទទួលបានប្រាក់ឧបត្ថម្ភស្មើនឹង ៦០% នៃប្រាក់ឧបត្ថម្ភម៉ោងបង្រៀនទ្រឹស្តី ដែលមានចាប់ពី ១៥ដុល្លារ ដល់ ២៨ដុល្លារក្នុងមួយម៉ោង ព្រមទាំងមានឱកាសទទួលការបណ្តុះបណ្តាលគរុកោសល្យ និងអត្ថប្រយោជន៍ផ្សេងៗទៀតតាមការកំណត់របស់សាកលវិទ្យាល័យ។
បេក្ខជនដែលមានចំណាប់អារម្មណ៍ ត្រូវរៀបចំឯកសារពាក់ព័ន្ធ និងដាក់ពាក្យតាមរយៈអ៊ីមែល career@uhs.edu.kh ឬទាក់ទងតាមលេខទូរស័ព្ទ ០២៣ ៤៣០ ៧០៧ ក្នុងម៉ោងធ្វើការ។







