ពត៌មាន
សេចក្តីជូនដំណឹង ការផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាឌីជីថល តាមរយៈ “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល” នៅសល់ត្រឹម ៥ថ្ងៃទៀតទេ
ចុះផ្សាយនៅថ្ងៃ៖ 27/10/2026 ~ 4 ម៉ោងមុន
•
នៅសល់ត្រឹម ៥ថ្ងៃទៀត “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល” នឹងផុតកាលកំណត់ទទួលពាក្យស្នើសុំកម្ចីសិក្សាដោយមិនគិតការប្រាក់ សម្រាប់ថ្នាក់បរិញ្ញាបត្រ សិក្សាជំនាញបច្ចេកវិទ្យាឌីជីថល!
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសិស្សានុសិស្ស និងសាធារណជនទាំងអស់ មេត្តាជ្រាបថា នៅសល់ត្រឹម ៥ថ្ងៃទៀត “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល” នឹងផុតកាលកំណត់ទទួលពាក្យស្នើសុំកម្ចីសិក្សាដោយមិនគិតការប្រាក់ សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រ សិក្សាជំនាញបច្ចេកវិទ្យាឌីជីថល។ ក្នុងឆ្នាំសិក្សា ២០២៦-២០២៧ នេះ ក.ប.ទ. នឹងជ្រើសរើសបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៦ ដែលមានបំណងសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅតាមគ្រឹះស្ថានឧត្តមសិក្សាដៃគូរបស់ ក.អ.ជ.ឌ. ចំនួន ៧ ដូចខាងក្រោម៖
– បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា
– វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
– សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
– សាកលវិទ្យាល័យជាតិគ្រប់គ្រង
– សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ
– សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន
- សាកលវិទ្យាល័យកម្ពុជា
បេក្ខជនត្រូវបំពេញពាក្យស្នើសុំតាមប្រព័ន្ធអនឡាញតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/dsdp-registration ឬអាចស្កេន QR Code ដូចមានភ្ជាប់ជូនខាងក្រោម។
កាលបរិច្ឆេទទទួលពាក្យគិតចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦។
សម្រាប់ព័ត៌មានលម្អិតអំពីសេចក្ដីជូនដំណឹង សូមចុចអានតាម https://go.gov.kh/mptc/ei1m62
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមទូរសព្ទលេខ ១២៣។











