ពត៌មាន

ឱកាសអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំ ពីកម្មវិធី YSEALI Professional Exchange នៅសហរដ្ឋអាមេរិកអាមេរិក

ចុះផ្សាយនៅថ្ងៃ៖​​ 27/10/2026 ~ 2 ម៉ោងមុន

អត្ថបទដោយ៖ Thonin Vann
ឱកាសអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំ ពីកម្មវិធី YSEALI Professional Exchange នៅសហរដ្ឋអាមេរិកអាមេរិក

ជាឱកាសដ៏ល្អមួយសម្រាប់អតីតនិស្សិត អ្នកជំនាញវ័យក្មេង និងសាធារណជនកម្ពុជា ក្នុងការអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំ តាមរយៈកម្មវិធី YSEALI Professional Exchange នៅសហរដ្ឋអាមេរិក ដែលគាំទ្រថវិកាដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក និងអនុវត្តដោយអង្គការ American Councils for International Education។

វិស័យសំខាន់ៗនៃកម្មវិធី

  • ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច (Leadership and Governance)
  • នវានុវត្តន៍ និងសហគ្រិនភាព (Innovation and Entrepreneurship)
  • ការអភិវឌ្ឍសហគមន៍ (Community Development)
  • ការគ្រប់គ្រង និងដោះស្រាយបញ្ហាសង្គម (Management and Problem-Solving)
  • កិច្ចសហប្រតិបត្តិការ និងបណ្តាញវិជ្ជាជីវៈអន្តរជាតិ (International Professional Networking)

លក្ខខណ្ឌនៃការជ្រើសរើស ៖ មានអាយុចន្លោះពី ២៥ ដល់ ៣៥ ឆ្នាំ, ជាអ្នកជំនាញមកពីប្រទេសសមាជិក YSEALI ក្នុងនោះរួមមានប្រទេសកម្ពុជាផងដែរ, មានចំណាប់អារម្មណ៍លើការអភិវឌ្ឍភាពជាអ្នកដឹកនាំ និងការផ្លាស់ប្តូរបទពិសោធន៍វិជ្ជាជីវៈ, បំពេញលក្ខខណ្ឌជ្រើសរើសផ្សេងៗតាមការកំណត់របស់កម្មវិធី។

ចំពោះការសិក្សាវិញ គឺមានរយៈពេលប្រមាណ ៦ សប្តាហ៍ នៅសហរដ្ឋអាមេរិក។

ក្នុងអំឡុងពេលកម្មវិធី បេក្ខជនដែលត្រូវបានជ្រើសរើសនឹងមានឱកាសធ្វើការជាមួយស្ថាប័នរដ្ឋ វិស័យឯកជន និងអង្គការមិនស្វែងរកប្រាក់ចំណេញនៅសហរដ្ឋអាមេរិក ដើម្បីសិក្សាពីបទពិសោធន៍ការងារជាក់ស្តែង និងពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន។

បើកទទួលពាក្យចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៦។ សម្រាប់ព័ត៌មានបន្ថែម និងការដាក់ពាក្យ សូមចូលទៅកាន់ https://www.ysealipfp.org/ ៕

Credit : AMS Education

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)