ពត៌មាន

AIS រៀបចំកម្មវិធី TEDxAmerican Intercon School លើកទី៣ បើកវេទិកាឱ្យយុវជនវ័យក្មេងចែករំលែកគំនិតថ្មី និងទស្សនៈច្នៃប្រឌិត

ចុះផ្សាយនៅថ្ងៃ៖​​ 02/11/2026 ~ 16 ម៉ោងមុន

អត្ថបទដោយ៖ Thonin Vann
AIS រៀបចំកម្មវិធី TEDxAmerican Intercon School លើកទី៣ បើកវេទិកាឱ្យយុវជនវ័យក្មេងចែករំលែកគំនិតថ្មី និងទស្សនៈច្នៃប្រឌិត

សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានរៀបចំកម្មវិធី TEDxAmerican Intercon School លើកទី៣ ក្រោមមូលបទ «ពង្រីកទស្សនៈ៖ ភាពច្នៃប្រឌិត គំនិតថ្មី និងពិភពលោកដែលកំពុងផ្លាស់ប្តូរ» ដោយផ្តល់ឱកាសដល់យុវជនឆ្នើមវ័យក្មេងចំនួន១០រូប ដែលត្រូវបានជ្រើសរើសចេញពីបេក្ខជនជាង១៥០នាក់ ឱ្យឡើងបង្ហាញសមត្ថភាព ចែករំលែកគំនិតច្នៃប្រឌិត និងទស្សនៈរបស់ខ្លួនចំពោះបញ្ហា និងការផ្លាស់ប្តូរនានាក្នុងសង្គម។

កម្មវិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ក្រោមអធិបតីភាពលោកស្រី រស់ យ៉ាណា ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង គណៈកម្មការ លោកគ្រូ អ្នកគ្រូ វាគ្មិនកិត្តិយស មាតាបិតា និងអ្នកអាណាព្យាបាលសិស្សជាច្រើនកុះករ។

ថ្លែងក្នុងកម្មវិធីនេះ លោកស្រី រស់ យ៉ាណា បានមានប្រសាសន៍ថា កម្មវិធី TEDxAmerican Intercon School លើកទី៣ ជាវេទិកាដ៏សំខាន់មួយសម្រាប់យុវជនវ័យក្មេងក្នុងការបង្ហាញសមត្ថភាព ភាពក្លាហាន និងគំនិតច្នៃប្រឌិត ព្រមទាំងចែករំលែកទស្សនៈ និងចក្ខុវិស័យរបស់ខ្លួនចំពោះពិភពលោកដែលកំពុងផ្លាស់ប្តូរ។ លោកស្រីបានបញ្ជាក់ថា វាគ្មិនឆ្នើមវ័យក្មេងទាំង១០រូប ត្រូវបានគណៈកម្មការជ្រើសរើសយ៉ាងយកចិត្តទុកដាក់ចេញពីបេក្ខជនជាង១៥០នាក់។ ការចូលរួមរបស់ពួកគេមិនត្រឹមតែជាការបង្ហាញគំនិត និងបទពិសោធផ្ទាល់ខ្លួនប៉ុណ្ណោះទេប៉ុន្តែក៏ជាឱកាសឱ្យអ្នកចូលរួមបានស្តាប់និងឈ្វេងយល់ពីទស្សនៈថ្មីៗរបស់យុវជនមកពីសាលារៀនផ្សេងៗផងដែរ។

វាគ្មិនទាំង១០រូបក្នុងកម្មវិធី TEDxAmerican Intercon School លើកទី៣ នឹងលើកយកប្រធានបទចម្រុះទាក់ទងនឹងការសង្កេតមើលជីវិត បញ្ញាសិប្បនិម្មិត (AI) សុខុមាលភាពផ្លូវចិត្ត ឱកាសសម្រាប់យុវជន ព័ត៌មានមិនពិត ការបរាជ័យ ការស្រាវជ្រាវ និងការវាស់វែងភាពជោគជ័យ។

*១. សុខា អ៊ីង មកពី AIS៖ «The Art of Noticing: What If We Stop Looking for More and Start Noticing More?»
*២. ការ ចន្ទរិទ្ធី៖ «What If Cambodia’s Biggest AI Advantage Is Its Young People?»
*៣. សារឿន សុធីដានីកា មកពី Aii៖ «Are Young People Actually Okay, or Are They Just Good at Hiding It?»
*៤. ឈិញ ភាណុមា មកពី AIS៖ «Can Cambodia Create Opportunities People Don’t Need to Leave For?»
*៥. នាង អេលីវិជិតា មកពី Aii៖ «What If Success Is the Wrong Question?»
*៦. វឌ្ឍនៈ ឆេនពេជ្រ មកពី AIS Alumni៖ «Why Does Misinformation Feel More True Than the Truth?»
*៧. ហ៊ាន សុដាលីកា មកពី Aii៖ «What If Failure Is a Point of Data?»
*៨. វឌ្ឍនៈ ភិគុណកែវ មកពី AIS Alumni៖ «What Can Research Teach Us Beyond the Answer?»
*៩. ហេង គឹមសុធានី មកពីសាលារៀន សុវណ្ណភូមិ ៖ «Are We Measuring the Wrong Things?»
*១០. រី វីនស្សិន វិស្សុត មកពី East-West International School៖ «What Happens When AI Does the Homework?»

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)