ពត៌មាន
អបអរសាទរក្រុមកីឡាករ កីឡាការិនីជម្រើសជាតិហែលទឹកពាក់ជើងទាឈ្នះមេដាយ ១៤គ្រឿងក្នុងព្រឹត្តិការណ៍ហែលទឹកពាក់ជើងទាជើងឯកអាស៊ាន និងក្រុមអាយុជើងឯកអាស៊ាន ឆ្នាំ២០២៦ នៅម៉ាឡេស៊ី
ចុះផ្សាយនៅថ្ងៃ៖ 30/10/2026 ~ 3 ម៉ោងមុន
•
ប្រទេសម៉ាឡេស៊ី៖ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ សូមចូលរួមអបអរសាទរក្រុមកីឡាករ កីឡាការិនីជម្រើសជាតិហែលទឹកពាក់ជើងទាកម្ពុជាបានដណ្តើមមេដាយសរុបចំនួន១៤គ្រឿង នៅក្នុងព្រឹត្តិការណ៍ហែលទឹកពាក់ជើងទា ជើងឯកអាស៊ាន និងក្រុមអាយុជើងឯកអាស៊ាន (SOUTHEAST ASIA FINSWIMMING CHAMPIONSHIP & SOUTHEAST ASIA AGE GROUP FINSWIMMING CHAMPIONSHIP 2026) នៅប្រទេសម៉ាឡេស៊ី ។
ក្នុងព្រឹត្តិការណ៍ហែលទឹកពាក់ជើងទា ជើងឯកអាស៊ាន និងក្រុមអាយុជើងឯកអាស៊ាន (SOUTHEAST ASIA FINSWIMMING CHAMPIONSHIP & SOUTHEAST ASIA AGE GROUP FINSWIMMING CHAMPIONSHIP 2026) មានរយៈពេល៣ថ្ងៃ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ហើយកម្ពុជាទទួលបានមេដាយសរុបចំនួន១៤គ្រឿង ក្នុងនោះមេដាយមាស៤គ្រឿង មេដាយប្រាក់៥គ្រឿង និងមេដាយសំរឹទ្ធិ៥គ្រឿង ។
គួរបញ្ជាក់ថា សហព័ន្ធកីឡាក្នុងទឹកកម្ពុជាបានបញ្ជូនគ្រូបង្វឹក គ្រូជំនួយ និងក្រុមកីឡាករ កីឡាការិនីជម្រើសជាតិកីឡាហែលទឹកពាក់ជើងទាសរុបចំនួន១៩នាក់រួមមាន៖ លោក ហែម ថុនពន្លឺ គ្រូបង្វឹក លោក លឹម កែវឧត្តម គ្រូជំនួយ កីឡាការិនី កាំង មុយនីន កីឡាការិនី ឃឺន ប៊ុនពេជ្រមរកត កីឡាការិនី លឹម សុខគន្ធពណ៍ កីឡាការិនី ហួន ទិត្យដាលីន កីឡាការិនី អ៊ុង សែននី កីឡាការិនី មូល សុនីតា និង កីឡាការិនី ទួន ទិត្យសត្យា កីឡាករ ឆោម ចន្ទថន កីឡាករ លឹម សុខវឌ្ឍន៍នន្ទ កីឡាករ លឹម សុខវារៈស័ក្តិ កីឡាករ ប៊ុនសាន សុនបញ្ញារិទ្ធ កីឡាករ ទូ ថានៈ កីឡាករ ឌឿន ឧត្តម កីឡាករ លឹម នរវិទូ កីឡាករ ម៉េង សុភក្ត្រា កីឡាករ សុង អង្គារ និងកីឡាករ មូល វឌ្ឍនៈ៕




















