ពត៌មាន
ព័ត៌មានអាហារូបករណ៍៖ សាកលវិទ្យាល័យ Monash University Malaysia ប្រទេសម៉ាឡេស៊ីកំពុងផ្តល់អាហារូបករណ៍ 100% ដល់និស្សិតដែលមានសមត្ថភាពសិក្សាខ្ពស់
ចុះផ្សាយនៅថ្ងៃ៖ 03/11/2026 ~ 7 ម៉ោងមុន
•
សាកលវិទ្យាល័យ Monash University Malaysia ប្រទេសម៉ាឡេស៊ី កំពុងផ្តល់អាហារូបករណ៍ ASEAN Monash Malaysia Scholarship ឆ្នាំ២០២៧ ដល់និស្សិតដែលមានសមត្ថភាពសិក្សាខ្ពស់មកពីបណ្តាប្រទេសអាស៊ាន រួមទាំងកម្ពុជា ដើម្បីគាំទ្រដល់ការសិក្សាថ្នាក់ឧត្តមសិក្សា សម្រាប់អ្នកដែលមានតម្រូវការជំនួយផ្នែកហិរញ្ញវត្ថុ។
អាហារូបករណ៍នេះមាន ៣ ប្រភេទ រួមមាន៖
1. អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ (ASEAN Monash Malaysia Coursework Scholarship) ផ្តល់ការលើកលែងថ្លៃសិក្សា ១០០% ព្រមទាំងប្រាក់ឧបត្ថម្ភ និងថវិកាសម្រាប់ទិញកុំព្យូទ័រយួរដៃ ឬជាជម្រើសផ្តល់ការលើកលែងថ្លៃសិក្សា ១០០% តែមួយមុខ។
2. ASEAN Monash Malaysia Postgraduate Coursework Scholarship ផ្តល់ការលើកលែងថ្លៃសិក្សា ១០០%។
3. ASEAN Monash Malaysia Graduate Research Scholarship ផ្តល់ការលើកលែងថ្លៃសិក្សា ១០០%។
បេក្ខជនដែលមានសិទ្ធិដាក់ពាក្យត្រូវមានសញ្ជាតិប្រទេសអាស៊ានណាមួយ មានលទ្ធផលសិក្សាល្អ មានការចូលរួមក្នុងសកម្មភាពក្រៅម៉ោងសិក្សា បង្ហាញពីតម្រូវការជំនួយផ្នែកហិរញ្ញវត្ថុ និងត្រូវទទួលបានលិខិតផ្តល់ជូនការសិក្សាពីសាកលវិទ្យាល័យ Monash University Malaysia ព្រមទាំងបំពេញលក្ខខណ្ឌចូលរៀនរបស់កម្មវិធីនីមួយៗ។
ចំពោះកាលបរិច្ឆេទដាក់ពាក្យ អាហារូបករណ៍សម្រាប់ការចូលរៀនខែកុម្ភៈ ឆ្នាំ២០២៧ បានបិទទទួលពាក្យនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ខណៈការចូលរៀនខែកក្កដា ឆ្នាំ២០២៧ នឹងបិទទទួលពាក្យនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៧។ ចំណែកអាហារូបករណ៍ថ្នាក់ស្រាវជ្រាវក្រោយបរិញ្ញាបត្រ ទទួលពាក្យរហូតដល់បំពេញចំនួនអាហារូបករណ៍ដែលមាន។
សម្រាប់ព័ត៌មានលម្អិតអំពីលក្ខខណ្ឌ និងការដាក់ពាក្យ សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់សាកលវិទ្យាល័យ៖








