ពត៌មាន

ព័ត៌មានអាហារូបករណ៍៖ អាហារូបករណ៍ព័ត៌មានវិទ្យា ៨០កន្លែងដល់សិស្ស និស្សិតកម្ពុជា នៅមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី

ចុះផ្សាយនៅថ្ងៃ៖​​ 06/11/2026 ~ 8 ម៉ោងមុន

អត្ថបទដោយ៖ Thonin Vann
ព័ត៌មានអាហារូបករណ៍៖ អាហារូបករណ៍ព័ត៌មានវិទ្យា ៨០កន្លែងដល់សិស្ស និស្សិតកម្ពុជា នៅមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី

មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី (Korea Software HRD Center) ប្រកាសផ្តល់ឱកាសអាហារូបករណ៍ផ្នែកព័ត៌មានវិទ្យា រហូតដល់ ៨០កន្លែង ដល់សិស្ស និស្សិតកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៦–២០២៧ នេះ។

លក្ខខណ្ឌនៃការជ្រើសរើស
-ត្រូវតែជានិស្សិតឆ្នាំទី២ ឆមាសទី២ឡើងទៅ ផ្នែកព័ត៌មានវិទ្យា
-សិក្សាពេញម៉ោង ចាប់ពីម៉ោង ៨:០០ ព្រឹកដល់ម៉ោង ៥:០០ ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និងថ្ងៃសៅរ៍មួយព្រឹក។

ចាប់ផ្តើមចុះឈ្មោះប្រឡងចាប់ពីថ្ងៃទី២២ ខែកញ្ញា រហូត ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦។

ចំពោះការប្រឡងនឹងត្រូវធ្វើឡើងទៅលើមុខវិជ្ជាដូចជា​៖
-តក្កវិជ្ជា (សមត្ថភាពក្នុងការគិតនិងវិភាគដោយប្រើលេខ, ការវិភាគ និងស្វែងរកដំណោះស្រាយបញ្ហា)
-ភាសា Java Programming, HTML, CSS, JavaScript,React,Next.js,SQL, Basic Network, AI Literacy
-សំណេរជាភាសាអង់គ្លេស។

សម្រាប់ព័ត៌មានបន្ថែម និងការ​ចុះឈ្មោះ សិស្ស និស្សិត អាចចូលទៅកាន់ ៖ https://register.kshrd.com.kh ៕

Credit : AMS Education

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)