ពត៌មាន

ព័ត៌មានអាហារូបករណ៍៖ អាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅ Hubei University

ចុះផ្សាយនៅថ្ងៃ៖​​ 26/11/2026 ~ 11 ម៉ោងមុន

អត្ថបទដោយ៖ Thonin Vann
ព័ត៌មានអាហារូបករណ៍៖ អាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅ Hubei University

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) សូមជូនដំណឹងដល់និស្សិតកម្ពុជា និងសាធារណជនជ្រាបជាព័ត៌មានថា សាកលវិទ្យាល័យ Hubei University បានប្រកាសផ្តល់អាហារូបករណ៍កម្រិតបរិញ្ញាបត្រ ប្រភេទ B (CSC Type B) សម្រាប់បំពេញការសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨។

ព័ត៌មានលម្អិតនៃអាហារូបករណ៍ និងលក្ខខណ្ឌនៃការដាក់ពាក្យមានដូចខាងក្រោម៖

១. អត្ថប្រយោជន៍ និងអត្ថប្រយោជន៍នៃអាហារូបករណ៍

❖ កម្រិតសិក្សា៖

  • ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត រយៈពេល ៣ ឆ្នាំ)
  • ថ្នាក់បណ្ឌិត (រយៈពេល ៣ ឆ្នាំ)

❖ អត្ថប្រយោជន៍

  • ថ្លៃសិក្សា ១០០%
  • កន្លែងស្នាក់នៅ
  • ប្រាក់ឧបត្ថម្ភប្រចាំខែ
  • និងការធានារ៉ាប់រងសុខភាពទូទៅ។

២. សមត្ថភាពនៃការជ្រើសរើស

  • ជាជនជាតិខ្មែរ និងមានសញ្ជាតិខ្មែរ
  • មានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត
  • មានប្រវត្តិល្អ គោរពប្រពៃណីសាសនានិងវប្បធម៌
  • អាយុ និងកម្រិតសិក្សា៖
    ✓ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ត្រូវមានបរិញ្ញាបត្រ និងអាយុមិនលើសពី ៣៥ ឆ្នាំ
    ✓ ថ្នាក់បណ្ឌិត ត្រូវមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ អាយុមិនលើសពី ៤០ ឆ្នាំ។

ឯកសារតម្រូវសម្រាប់ការដាក់ពាក្យ
១. លិខិតឆ្លងដែន
២. ពាក្យស្នើសុំអាហារូបករណ៍រដ្ឋាភិបាលចិន
៣. សញ្ញាបត្រ និងព្រឹត្តិបត្រពិន្ទុ ៖ ថ្នាក់អនុបណ្ឌិត​ត្រូវ​ភ្ជាប់សញ្ញាបត្រ​បរិញ្ញាបត្រ និងព្រឹត្តិបត្រពិន្ទុគ្រប់ឆ្នាំ,​ថ្នាក់បណ្ឌិត ត្រូវភ្ជាប់សញ្ញាបត្របរិញ្ញាបត្រ អនុបណ្ឌិត និងព្រឹត្តិបត្រពិន្ទុគ្រប់ឆ្នាំ (ប្រែជាភាសាអង់គ្លេស)។
៤. វិញ្ញាបនបត្របញ្ជាក់សមត្ថភាពភាសា IELTS / TOEFL ឬ HSK
៥. លិខិតឧទ្ទេសនាមចំនួន ២ច្បាប់ ជាភាសាអង់គ្លេស ឬចិន។
៦. លិខិតពិនិត្យសុខភាព
៧. លិខិតថ្កោលទោស
៨. ផែនការសិក្សា ៖ សរសេរជាភាសាអង់គ្លេស ឬចិន យ៉ាងតិច ១០០០ពាក្យ។ សម្រាប់បេក្ខជនដាក់ពាក្យថ្នាក់បណ្ឌិត ផែនការស្រាវជ្រាវត្រូវមានហត្ថលេខារបស់សាស្រ្តាចារ្យជនជាតិចិន ដែលអ្នកមានគម្រោង​សិក្សា​ជាមួយ។
៩. ឯកសារស្នាដៃ ៖ សម្រាប់បេក្ខជន​ដាក់ពាក្យជំនាញ សិល្បៈ រចនា និងជំនាញពាក់ព័ន្ធ ត្រូវដាក់ស្នាដៃ​គំរូ ដូចជា វីដេអូ ឬស្នាដៃសិល្បៈ។

ផុតកំណត់ទទួលពាក្យ ៖ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៧

បេក្ខជនដែលចាប់អារម្មណ៍ សូមចុះឈ្មោះ និងបំពេញពាក្យ​ស្នើ​សុំ​តាម​ប្រព័ន្ធអនឡាញទាំងពីរ​ឱ្យ​បានរួចរាល់មុនកាលបរិច្ឆេទផុតកំណត់ ៖
-ប្រព័ន្ធសាកលវិទ្យាល័យ Hubei ៖ https://hubu.at0086.cn/student
-ប្រព័ន្ធក្រុមប្រឹក្សា​អាហារូបករណ៍ចិន ៖ http://www.csc.edu.cn/studyinchina
(ប្រើកូដស្ថាប័ន Agency Code: 10512 និងជ្រើសរើសប្រភេទអាហារូបករណ៍ Type-B)

សិស្ស-និស្សិតដែលមានចំណាប់អារម្មណ៍ សូមរួសរាន់រៀបចំឯកសារ និងដាក់ពាក្យឱ្យបានទាន់ពេលវេលាកំណត់។ សម្រាប់ព័ត៌មានបន្ថែម អាចទំនាក់ទំនងទៅកាន់សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន (ACSC) តាមរយៈលេខទូរស័ព្ទ៖ (+855) 99 985 987៕

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)