ពត៌មាន
អប់រំ
ការនាំយក “សាលារៀនឌីជីថល” ទៅដល់ជំរំសុវត្ថិភាព ដើម្បីធានានិរន្តរភាពនៃការសិក្សាសម្រាប់សិស្សានុសិស្សភៀសសឹកនៅខេត្តឧត្តរមានជ័យ
ចុះផ្សាយនៅថ្ងៃ៖ 27/01/2026
•
ដើម្បីធានាថាការសិក្សារបស់សិស្សានុសិស្សដែលរងផលប៉ះពាល់ពីជម្លោះព្រំដែននៅតែបន្តដោយមិនរអាក់រអួល នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា បានចុះរៀបចំដំឡើង និងបំពាក់ឧបករណ៍ឌីជីថលសម្រាប់គាំទ្រការរៀន និងបង្រៀននៅសាលារៀនបណ្ដោះអាសន្ន ក្នុងជំរំសុវត្ថិភាពចុងកាល់ និងជំរំសុវត្ថិភាពវត្តបាត់ថ្កៅ។

ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានា ក្នុងការចូលរួមគាំទ្រ និងពង្រីកវិសាលភាពនៃ “សាលារៀនឌីជីថល” នេះបន្ថែមទៀត ទៅកាន់ជំរំសុវត្ថិភាពដទៃទៀត ក៏ដូចជាសាលារៀនដាច់ស្រយាលនៅទូទាំងប្រទេស ដើម្បីលុបបំបាត់គម្លាតឌីជីថល និងផ្តល់សមធម៌នៃការសិក្សាសម្រាប់កុមារកម្ពុជាគ្រប់រូប។









