FM99
អរិយធម៌
ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសូត្រមន្តប្រោះព្រំទទួលស្វាគមន៍ វត្ថុបុរាណខ្មែរចំនួន២០រូប
ចុះផ្សាយនៅថ្ងៃ៖ 07/04/2026
•
នារសៀលថ្ងៃចន្ទ ៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសូត្រមន្តប្រោះព្រំទទួលស្វាគមន៍ វត្ថុបុរាណខ្មែរចំនួន២០រូប ដែលទាមទារបានពីអ្នកកាន់កាប់សមុច្ច័យឯកជនមួយនៅតំបន់អាស៊ី។ ការវិលត្រឡប់មកវិញនៃវត្ថុបុរាណទាំងនេះ គឺជាការជួបជុំគ្នាឡើងវិញនៃព្រលឹងដូនតាខ្មែរ បន្ទាប់ពីបានឃ្លាតចាកឆ្ងាយពីប្រទេសកំណើតអស់រយៈពេលជាច្រើនឆ្នាំនៅក្នុងសម័យសង្គ្រាម។

សូមបួងសួងដល់បារមីនៃព្រលឹងបុព្វបុរសខ្មែរ ដែលបានយាងត្រឡប់មកមាតុភូមិវិញនេះ តាមជួយបីបាច់ថែរក្សាប្រជាជាតិកម្ពុជាឱ្យជួបតែសុខសន្តិភាព វិបុលភាព និងសុខដុមរមនាជានិរន្តរ៍។











