ពត៌មាន

FM99

ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋដែលស្នាក់នៅក្នុងអគារអតីតសណ្ឋាគារហុងកុង

ចុះផ្សាយនៅថ្ងៃ៖​​ 09/04/2026

អត្ថបទដោយ៖ Palem Phay
ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋដែលស្នាក់នៅក្នុងអគារអតីតសណ្ឋាគារហុងកុង

ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំដោយលោកជំទាវ សេរី សូរិយា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសំណង់ចាស់ទ្រុឌទ្រោម បានអញ្ជើញដឹកនាំសម្របសម្រួលក្រុមការងារចុះធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋដែលស្នាក់នៅក្នុងអគារអតីតសណ្ឋាគារហុងកុង ដែលស្ថិតនៅផ្លូវលេខ១៣៦ កែងផ្លូវលេខ១៥ ភូមិ៤ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយមានការចូលរួមពី លោកជំទាវ ភឹម រុនស៊ីណារតន៍ ជាអនុប្រធានក្រុមការងារនិងមន្រ្តីពាក់ព័ន្ធ។

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)