ពត៌មាន

FM99

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត រំលេចពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុង​ការចូលរួម​ដោះស្រាយបញ្ហាសុខភាពសកល

ចុះផ្សាយនៅថ្ងៃ៖​​ 08/04/2026

អត្ថបទដោយ៖ Palem Phay
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត រំលេចពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុង​ការចូលរួម​ដោះស្រាយបញ្ហាសុខភាពសកល

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានគូស​រំលេច​ពីការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូល​រួមដោះ​ស្រាយបញ្ហាសុខភាពសកល ដោយសម្ដេចបានបង្ហាញជា​ទឡ្ហីករណ៍ថា តួ​យ៉ាងបញ្ហាជំងឺកូវីដ១៩ ដែលកម្ពុជា បាន​ប្រឹងប្រែងក្នុងការប្រយុទ្ធ​ប្រឆាំង ជាមួយជំងឺរាតត្បាតជាសកលមួយនេះ ទទួលបានជោគជ័យ​គួរឱ្យ​កត់សម្គាល់ ។

ក្នុងសុន្ទរកថាគន្លឹះ និងចែករំលែកទស្សនទានលើបញ្ហាសុខភាព​សកល​លោក ក្នុងកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ ដែលប្រារព្ធ​ឡើងនៅទីក្រុងលីយ៉ុង ប្រទេស​បារាំងកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦សម្តេចធិបតី ហ៊ុន ម៉ាណែត​បានកោត​សរសើររដ្ឋាភិបាល​បារាំង ដែល​បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ នៅពេលវេលាដ៏​សំខាន់​មួយសម្រាប់​មនុស្ស​ជាតិ និងភពផែនដី ។

សម្តេចធិបតីនាយករដ្ឋមន្រ្តីបានលើកឡើងជំងឺកូវីដ១៩ ដែលបាន​ចូល​​អង្រួន​សុខភាពរបស់មនុស្សជាតិកាលពីឆ្នាំ២០១៩ ជាពិសេសគូសរំលេច​ពីការ​ប្រឹង​ប្រែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺរាតត្បាត​ជាសកលមួយនេះ។ សម្តេច​​ធិបតី បានលើក​ឡើងថា ទោះបីជាប្រទេស​មានធនធាន​តិចតួច​ក៏ដោយ ក៏ការទប់ស្កាត់ជំងឺ​កូវីដ-១៩ របស់ប្រទេស​កម្ពុជា ត្រូវបានចាត់​ទុកយ៉ាងទូលំ​ទូលាយ​ថាជាជោគជ័យគួរឱ្យកត់​សម្គាល់ ពីដំណាក់កាលទប់ស្កាត់យ៉ាងតឹងរ៉ឹង រហូត​ដល់ដំណាក់កាល​ស្តារ​ឡើងវិញ​នៃការចាក់វ៉ាក់សាំងខ្ពស់ ។

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)