ពត៌មាន

ពិធីដង្ហែអបអរសាទរយុវសិស្ស ធេង លីហុង ជ័យលាភីលេខ១ សិស្សពូកែទូទាំងប្រទេស ផ្នែកគណិតវិទ្យា ថ្នាក់ទី៩

ចុះផ្សាយនៅថ្ងៃ៖​​ 08/05/2026 ~ 2 ម៉ោងមុន

អត្ថបទដោយ៖ You Sokneang
ពិធីដង្ហែអបអរសាទរយុវសិស្ស ធេង លីហុង ជ័យលាភីលេខ១ សិស្សពូកែទូទាំងប្រទេស ផ្នែកគណិតវិទ្យា ថ្នាក់ទី៩

នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ មន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានសហការជាមួយរដ្ឋបាលខេត្ត រៀបចំពិធីដង្ហែអបអរសាទរយ៉ាងអធិកអធមជូនដល់យុវសិស្ស ធេង លីហុង ដែលជាជ័យលាភីលេខ១ សិស្សពូកែទូទាំងប្រទេសផ្នែកគណិតវិទ្យា ថ្នាក់ទី៩ ប្រចាំឆ្នាំ។ យុវសិស្សឆ្នើមរូបនេះ គឺជាសិស្សានុសិស្សមកពីវិទ្យាល័យ ជប់វារី ស្ថិតក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ពិធីដង្ហែនេះត្រូវបានរៀបចំឡើងក្នុងបរិយាកាសសប្បាយរីករាយ និងអបអរសាទរយ៉ាងក្រៃលែង ដើម្បីជាការលើកទឹកចិត្ត និងលើកស្ទួយសមិទ្ធផលដ៏ត្រចះត្រចង់របស់សិស្សពូកែ ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រ រហូតដណ្ដើមបានមេដាយមាស និងជ័យលាភីលេខ១ ក្នុងវិញ្ញាសាគណិតវិទ្យាថ្នាក់ទី៩ ក្នុងកម្រិតថ្នាក់ជាតិ។
មិនត្រឹមតែជាកិត្តិយសផ្ទាល់ខ្លួនរបស់យុវសិស្ស ធេង លីហុង ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមោទនភាពដ៏ធំធេងសម្រាប់ក្រុមគ្រួសារ លោកគ្រូ អ្នកគ្រូ សាលារៀន ព្រមទាំងខេត្តបន្ទាយមានជ័យទាំងមូល៕

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)