ពត៌មាន

FM99

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានបន្តប្រមូលផលបន្លែត្រកួន ក្តិបឪឡឹក និងស៊ុតទា

ចុះផ្សាយនៅថ្ងៃ៖​​ 06/07/2026

អត្ថបទដោយ៖ Palem Phay
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានបន្តប្រមូលផលបន្លែត្រកួន ក្តិបឪឡឹក និងស៊ុតទា

នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ៥០០គីឡូក្រាម ក្តិបឪឡឹកចំនួន ២០០គីឡូក្រាម និងស៊ុតទាចំនួន ១ ៩១០គ្រាប់ ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សកំពុងស្នាក់នៅបណ្តុះអាសន្ន នៅភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ។

សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ការប្រមូលផលបានចំនួន ៣៤លើក សរុបចំនួន ៤៥ ៤៩០គីឡូក្រាម ក្នុងនោះរួមមាន៖ ត្រកួនចំនូន ២៨ ៤២០គីឡូក្រាម ស្ពៃចង្កឹះចំនួន ៤ ៦៨០គីឡូក្រាម ស្ពៃក្រញ៉ាញ់ចំនួន ២ ៣៥០គីឡូក្រាម ស្ពៃតឿចំនួន ២៥០គីឡូក្រាម ផ្ទីចំនួន ៥០គីឡូក្រាម ឪឡឹកក្រហមចំនួន ៩ ៣០០គីឡូក្រាម ឃ្លោកចំនួន ១៤០គីឡូក្រាម ល្ពៅចំនួន ១០០គីឡូក្រាម ក្តិបឪឡឹកចំនួន ២០០គីឡូក្រាម ស៊ុតទាចំនួន ៣០ ៨៧០គ្រាប់ និងត្រីអណ្តែងចំនួន ៤៣០គីឡូក្រាម៕

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)