ពត៌មាន
ក្រុមកីឡាការ៉ាតេកម្ពុជា ២ក្លិប ដណ្ដើមបានមេដាយ ១៧គ្រឿងពីព្រឹត្តិការណ៍អន្ដរជាតិ នៅឡាវ
ចុះផ្សាយនៅថ្ងៃ៖ 01/09/2026 ~ 20 ម៉ោងមុន
•
ក្រុមកីឡាករ-កីឡាការិនី នៃក្លិបការ៉ាតេ ហនុមាន និងក្លិបរស្មីព្រះអាទិត្យ របស់កម្ពុជា បានដណ្ដើមមេដាយសរុបចំនួន ១៧គ្រឿង ពីព្រឹត្តិការណ៍អន្ដរជាតិ Laos Vientiane Open karate 2026 នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។បេសកកម្មនេះមានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៨-៣០ ខែសីហា មុនប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីទាំងអស់ ដឹកនាំដោយលោក ឈាង សុវណ្ណរតនា បានត្រឡប់មកមាតុភូមិវិញ កាលពីម្សិលមិញ។
ឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញក្នុងព្រឹត្តិការណ៍ ដែលមានអត្តពលិកមកពី ៤ប្រទេសចូលរួមនេះ លោកបានវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើននូវគុណផលរបស់កីឡាករ-កីឡាការិនីកម្ពុជា ហើយលោកសង្ឃឹមថា នេះគឺជាសញ្ញាណដ៏ល្អ សម្រាប់ពួកគេ ក្នុងការបន្ដដុសខាតសមត្ថភាពបន្ថែមត្រៀមចូលរួមការប្រកួតអន្ដរជាតិនានា ក៏ដូចជាការត្រៀមប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន នាឆ្នាំ២០២៨ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះផងដែរ៕



















