ពត៌មាន
ប្រាសាទបាគង ទីពេញនិយមសម្រាប់ភ្ញៀវទេសចរ !
ចុះផ្សាយនៅថ្ងៃ៖ 05/02/2026 ~ 21 ម៉ោងមុន
•អត្ថបទដោយ៖ You Sokneang

ប្រាសាទបាគង ប្រាសាទព្រះគោ ប្រាសាទលលៃ រួមនិងប្រាសាទផ្សេងៗទៀត ដែលនៅក្បែរនោះ សុទ្ធសឹងស្ថិតនៅក្នុងរាជធានីហរិហរាល័យ ដែលជាអតីតរាជធានីដើមសម័យអង្គរ។
ប្រាសាទបាគង គឺជាប្រាសាទភ្នំ សង់លើខឿនបីជាន់ ក្នុងរាជកាលព្រះបាទ ឥន្រ្ទវរ្ម័នទី១។ ក្រៅពីសំណង់ប្រាសាទថ្មភក់នៅកណ្តាល ជុំវិញក៏មានប្រាង្គឥដ្ឋមួយចំនួន។
តាមរយៈការយកចិត្តទុកដាក់លើការងារអភិរក្ស និងជួសជុលឡើងវិញដោយអាជ្ញាធរជាតិអប្សរា ប្រាសាទកណ្តាល ក៏ដូចជាប្រាង្គឥដ្ឋមួយចំនួន បានឈររឹងមាំឡើងវិញ សម្រាប់ការទស្សនា ការសិក្សា និងស្រាវជ្រាវ។












