ពត៌មាន

សាលាបឋមសិក្សាតាមន្តសែនជ័យ រងការខូចខាតទាំងស្រុង ដោយទម្ងន់គ្រាប់ផ្លោងរបស់យោធាថៃ ក្នុងសង្គ្រាមឈ្លានពាន ខណៈកូនសិស្សជាង ២០០នាក់ បាត់បង់បន្ទប់សិក្សាដ៏កក់ក្តៅ នៅក្នុងវ័យស្រែកឃ្លានចំណេះដឹង

ចុះផ្សាយនៅថ្ងៃ៖​​ 06/02/2026

អត្ថបទដោយ៖ You Sokneang
សាលាបឋមសិក្សាតាមន្តសែនជ័យ រងការខូចខាតទាំងស្រុង ដោយទម្ងន់គ្រាប់ផ្លោងរបស់យោធាថៃ ក្នុងសង្គ្រាមឈ្លានពាន ខណៈកូនសិស្សជាង ២០០នាក់ បាត់បង់បន្ទប់សិក្សាដ៏កក់ក្តៅ នៅក្នុងវ័យស្រែកឃ្លានចំណេះដឹង

សកម្មភាពយោធាថៃ ឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា ទាំងពីរលើកក្នុងឆ្នាំ២០២៥ បានបន្សល់វិនាសកម្មយ៉ាងច្រើនឥតគណនា មកលើប្រជាពលរដ្ឋស្លូតត្រង់របស់កម្ពុជា។ ក្នុងនោះមានផ្ទះសម្បែង សាលារៀន មណ្ឌលសុខភាព វត្តអារ៉ាម ផ្លូវថ្នល់ ស្ពាន ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធជាច្រើន។

សម្រាប់ខេត្តឧត្តរមានជ័យតែមួយ គឺមានសាលារៀនចំនួន១៤ ត្រូវបន្តបិទមិនអាចឱ្យកូនសិស្សចូលសិក្សាបាននោះទេ ពីព្រោះសាលារៀនត្រូវបានយោធា ជ្រើសរើសជាគោលដៅក្នុងការវាយប្រហារ ដើម្បីបំពេញមហិច្ឆតាឈ្លានពាន។

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)