ពត៌មាន
ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន៖ គិតត្រឹមឆ្នាំសិក្សា ២០២៥-២០២៦ សាលាមត្តេយ្យសិក្សា និងគ្រឹះស្ថានសិក្សានៅកម្ពុជាមានជិត ២ម៉ឺនកន្លែង, ខណៈអត្រាចូលរៀលរបស់សិស្សកើនឡើង
ចុះផ្សាយនៅថ្ងៃ៖ 12/02/2026
•
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា គិតត្រឹមឆ្នាំសិក្សា ២០២៥-២០២៦ សាលាមត្តេយ្យសិក្សា និងគ្រឹះស្ថានសិក្សាចំណេះទូទៅទាំងសាធារណៈ សហគមន៍ និងឯកជនមានចំនួនសរុប ១៩.៥៩២កន្លែង ខណៈដែលអត្រាចូលរៀលរបស់សិស្សមានការកើនឡើងជាបន្តបន្ទាប់។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងដូចនេះនាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នាឱកាសអញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៤-២០២៥ និងទិសដៅឆ្នាំសិក្សា ២០២៥-២០២៦ ក្រោមប្រធានបទ «គន្លងអប់រំថ្មី ដើម្បីអភិវឌ្ឍមូលធនមនុស្សប្រកបដោយបរិយាបន្ន និងភាពធន់” ក្នុងគោលបំណងបន្តធ្វើបរិវត្តកម្មក្នុងវិស័យអប់រំ ឱ្យឆ្លើយតបនឹងក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនាពេលកន្លងមក។









