ពត៌មាន

ដំណឹងជ្រើសរើសបេក្ខជន – អាហារូបករណ៍ផ្លាស់ប្តូរការស្រាវជ្រាវជាភាសាបារាំង ឆ្នាំ២០២៦

ចុះផ្សាយនៅថ្ងៃ៖​​ 21/05/2026 ~ 11 ម៉ោងមុន

អត្ថបទដោយ៖ You Sokneang
ដំណឹងជ្រើសរើសបេក្ខជន – អាហារូបករណ៍ផ្លាស់ប្តូរការស្រាវជ្រាវជាភាសាបារាំង ឆ្នាំ២០២៦

ឱកាសទទួលបានការសិក្សា និងស្រាវជ្រាវនៅប្រទេសបារាំង រហូតដល់ ២ ខែ នៅគ្រឹះស្ថានឧត្តមសិក្សា ឬស្ថាប័នស្រាវជ្រាវ ដោយមានការទទួលខុសត្រូវលើថ្លៃធ្វើដំណើរតាមផ្នែក ឬការធ្វើដំណើរទាំងស្រុង។

គោលបំណង៖
– គាំទ្រនិក្ខេបបទ
– អភិវឌ្ឍការបោះពុម្ពផ្សាយ ឬការរៀបចំសន្និសីទ
– ពង្រឹងភាពជាដៃគូ
– ចូលរួមក្នុងបណ្តាញស្រាវជ្រាវ
– ផ្តួចផ្តើមកិច្ចសហប្រតិបត្តិការថ្មីបែបវិទ្យាសាស្ត្រភាសាបារាំង

កាលបរិច្ឆេទដំណើរការផ្លាស់ប្ដូរការស្រាវជ្រាវ ៖ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦
🗓 ឈប់ទទួលពាក្យ ៖ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២២០៦

អាទិភាពនឹងត្រូវផ្តល់ជូនគម្រោងណាដែលប្រើប្រាស់ភាសាបារាំង និងមានការចូលរួមផ្តល់ថវិកាឧបត្ថម្ភ ។

នីតិវិធីនៃការដាក់ពាក្យ ៖ https://kh.diplomatie.gouv.fr/fr/appel-candidatures-aux-mobilites-de-recherche-francophone-2026

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)