ពត៌មាន
ឆ្ពោះទៅសម័យប្រឡង ១០ សីហា ២០២៦ ក្រសួងអប់រំ ជំរុញឱ្យគណៈគ្រប់គ្រងគ្រឹះស្ថានមធ្យមសិក្សា យកចិត្តទុកដាក់ខ្ពស់លើការរៀបចំមណ្ឌលប្រឡង
ចុះផ្សាយនៅថ្ងៃ៖ 14/05/2026
•
ាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម បួយ ប៊ុណ្ណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយគណៈគ្រប់គ្រងគ្រឹះស្ថានមធ្យមសិក្សា ស្ដីពីការត្រៀមរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ ប្រធានការិយាល័យអប់រំក្រុង-ស្រុក ព្រមទាំងគណៈគ្រប់គ្រងគ្រឹះស្ថានមធ្យមសិក្សារដ្ឋ និងឯកជន សរុបចំនួន ៩៨ នាក់។
យោងតាមរបាយការណ៍ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ នេះ ខេត្តស្វាយរៀងមានមណ្ឌលប្រឡងសរុបចំនួន ០៨ មណ្ឌល(ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមាន ០១ មណ្ឌល)។ ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំដល់សាលាដែលត្រូវរៀបចំជាមណ្ឌលប្រឡង ត្រូវយកចិត្តទុកដាក់លើការពិនិត្យសម្ភារបរិក្ខារឱ្យបានគ្រប់គ្រាន់(តុ កៅអី ក្តារខៀន ទ្វារ បង្អួច និងរបង) រួមទាំងការធ្វើអនាម័យជាប្រចាំទាំងក្នុងបន្ទប់ និងបរិវេណសាលា។










