ពត៌មាន

ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កម្មវិធីបង្រៀនបំប៉ន Live Teaching ឆ្នាំ២០២៦

ចុះផ្សាយនៅថ្ងៃ៖​​ 12/05/2026

អត្ថបទដោយ៖ You Sokneang
ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កម្មវិធីបង្រៀនបំប៉ន Live Teaching ឆ្នាំ២០២៦

នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធី «Live Teaching ឆ្នាំ២០២៦» នៅវិទ្យាល័យឥន្ទ្រទេវី។

កម្មវិធីនេះគឺជាជំហានយុទ្ធសាស្ត្រថ្មីនៃបរិវត្តកម្មឌីជីថល ដើម្បីកាត់បន្ថយគម្លាតគុណភាពអប់រំរវាងតំបន់ទីប្រជុំជន និងដាច់ស្រយាល តាមរយៈការផ្ដល់ឱកាសឱ្យសិស្សានុសិស្សទទួលបានការបង្រៀនតាមស្ដង់ដាពីគ្រូឧទ្ទេសដែលមានបទពិសោធន៍ខ្ពស់។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្ដល់អនុសាសន៍ឱ្យពង្រឹងការបំប៉នសមត្ថភាពសិស្សថ្នាក់ទី១២ សម្រាប់ត្រៀមប្រឡង #BacII2026 ការផលិតវីដេអូនៃវិធីសាស្ត្របង្រៀនតាមស្តង់ដាសាលារៀនជំនាន់ថ្មី (NGS) ក្នុងការអប់រំ ក៏ដូចជាការលើកកម្ពស់ជំនាញឌីជីថល និងភាសាបរទេស ដើម្បីឆ្លើយតបទៅនឹងយុគសម័យសេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍធនធានមនុស្សសម្រាប់អនាគតជាតិ។

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)