ពត៌មាន

ប្រតិភូយុវជនជាង ៧០០នាក់ ចុះចែករំលែកក្ដីស្រឡាញ់ដល់សិស្សានុសិស្សវិទ្យាល័យអប់រំពិសេសសៀមរាប

ចុះផ្សាយនៅថ្ងៃ៖​​ 13/05/2026 ~ 2 ម៉ោងមុន

អត្ថបទដោយ៖ You Sokneang
ប្រតិភូយុវជនជាង ៧០០នាក់ ចុះចែករំលែកក្ដីស្រឡាញ់ដល់សិស្សានុសិស្សវិទ្យាល័យអប់រំពិសេសសៀមរាប

នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំប្រតិភូយុវជនមកពី ២៥ រាជធានី-ខេត្ត សរុបជាង ៧០០នាក់ ចុះទស្សនកិច្ចសិក្សា និងសួរសុខទុក្ខសិស្សានុសិស្សពិការភ្នែក គថ្លង់ ខ្សោយសតិបញ្ញា និងអូទីស្សឹម នៅវិទ្យាល័យអប់រំពិសេសសៀមរាប។

ក្នុងឱកាសនោះ គណៈប្រតិភូបានឧបត្ថម្ភថវិកាជួយដល់ការស្នាក់នៅ និងការសិក្សារបស់កុមារមានពិការភាព ដើម្បីលើកទឹកចិត្ត និងបណ្ដុះស្មារតីយុវជនឱ្យចេះចែករំលែកក្ដីស្រឡាញ់ដល់អ្នកជុំវិញខ្លួន។ លោក អ៊ុយ គា អនុប្រធាននាយកដ្ឋានអភិវឌ្ឍកម្មវិធីយុវជន បានបញ្ជាក់ថា ទស្សនកិច្ចនេះចង់ឱ្យយុវជន «មើលលើសមត្ថភាព ជាជាងពិការភាព» របស់ពួកគាត់។

លោកស្រី ហុង ធារី នាយិកាវិទ្យាល័យ បានឱ្យដឹងថា បច្ចុប្បន្នសាលាមានសិស្សសរុប ១៩៦នាក់ (៣៣ថ្នាក់) ដែលទទួលបានការគាំពារពីរាជរដ្ឋាភិបាលលើការស្នាក់នៅ អាហារូបករណ៍ និងសម្ភារសិក្សា។

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)