ពត៌មាន
មន្ដ្រីកីឡាវាយសី ជំរុញកុមារបន្ដអភិវឌ្ឍន៍ខ្លួនត្រៀមឆ្នាំ២០៣១ ក្រោយបញ្ចប់ប្រកួតកីឡាសិស្សបឋមសិក្សា
ចុះផ្សាយនៅថ្ងៃ៖ 11/05/2026
•
មន្ដ្រីសហព័ន្ធកីឡាវាយសីកម្ពុជា បានជំរុញដល់កុមារចូលរួមការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ បន្ដខំប្រឹង និងអភិវឌ្ឍន៍ខ្លួន ដើម្បីក្លាយជាធនធានបន្ដវេនដ៏ឆ្នើមត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា ពិសេសត្រៀមចូលរួមព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០៣១ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះ។
នេះបើតាមការលើកឡើងរបស់លោក កែវ រស់ អនុប្រធានសហព័ន្ធ ក្នុងពិធីបិទការប្រកួតកីឡាវាយសី នៃព្រឹត្តិការណ៍កីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ កាលពីថ្ងៃទី០៩ ខែឧសភាកន្លងទៅ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក)។ ការប្រកួតនេះមានរយៈពេល ២ថ្ងៃ ដោយមានកីឡាករ-កីឡាការិនីវ័យក្មេងជាង ៤០នាក់ មកពី ៧រាជធានី-ខេត្តចូលរួម។













