ពត៌មាន
កម្ពុជា នឹងបញ្ជូនអត្តពលិក ៤រូបចូលរួមប្រកួតតេក្វាន់ដូ WT ជើងឯកអាស៊ី និងប្រជែងកៅអី Asian Games សប្ដាហ៍ក្រោយ
ចុះផ្សាយនៅថ្ងៃ៖ 15/05/2026 ~ 19 ម៉ោងមុន
•
ខេមរៈសហព័ន្ធកីឡាតេក្វាន់ដូ WT ត្រៀមបញ្ជូនកីឡាករ-កីឡាការិនី ៤នាក់ ចូលរួមការប្រកួតកីឡាតេក្វាន់ដូ WT ជ្រើសរើសជើងឯកអាស៊ី លើកទី១៧ (Asian Taekwondo Championships) ឆ្នាំ២០២៦ នៅប្រទេសម៉ុងហ្គោលី នាសប្ដាហ៍ក្រោយ ចាប់ពីថ្ងៃទី១៩-២៦ ខែឧសភាខាងមុខ ហើយក៏ជាវេទិកាដ៏សំខាន់ សម្រាប់អត្តពលិកកម្ពុជា ដើម្បីប្រជែងកៅអីទៅប្រកួតកីឡាអាស៊ី (Asian Games) លើកទី២០ នៅប្រទេសជប៉ុននាចុងឆ្នាំនេះដែរ។
សម្រាប់បេសកកម្មដឹកនាំដោយគ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង លោក ឆយ យ៉ុងសុក ខាងលើ កីឡាករ-កីឡាការិនី ដែលត្រៀមចូលរួមព្រឹត្តិការណ៍ដ៏សំខាន់នេះ រួមមានកីឡាករ សំ យូដេត ត្រូវប្រកួតវិញ្ញាសាប្រយុទ្ធទម្ងន់ក្រោម ៥៨គីឡូក្រាម, កីឡាករ វ៉ា មិថុនា ប្រកួតវិញ្ញាសាប្រយុទ្ធទម្ងន់ក្រោម ៨០គីឡូក្រាម, កីឡាការិនី គ្រី លីដែន ប្រកួតវិញ្ញាសាប្រយុទ្ធទម្ងន់ក្រោម ៤៩គីឡូក្រាម និងកីឡាការិនី ម៉ម ជូលី ប្រកួតវិញ្ញាសាប្រយុទ្ធទម្ងន់ក្រោម ៥៧គីឡូក្រាម។










