ពត៌មាន
វឿន វាសនា ចារឈ្មោះក្នុងប្រវត្តិសាស្ត្រលីគបាល់ទះតៃវ៉ាន់ ក្រោយរកបានជាង ១,០០០ ពិន្ទុ 🇰🇭🏐
ចុះផ្សាយនៅថ្ងៃ៖ 18/05/2026 ~ មួយថ្ងៃមុន
•
កីឡាករកម្ពុជាវ័យ ២៥ ឆ្នាំ មកពីខេត្តបាត់ដំបង វឿន វាសនា បានក្លាយជាកីឡាករទី១ ក្នុងប្រវត្តិសាស្ត្រលីគបាល់ទះអាជីពតៃវ៉ាន់ ដែលអាចរកបានលើស ១,០០០ ពិន្ទុ ក្នុងមួយរដូវកាល។ រហូតមកដល់ពេលនេះ រូបគេរកបានសរុប ១,០២៨ ពិន្ទុ ក្នុងរដូវកាល ២០២៥-២០២៦ នេះ ដែលជាសមិទ្ធផលដ៏គួរឲ្យកោតសរសើរ។
ក្រៅពីការបំបែកកំណត់ត្រា វឿន វាសនា ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយក្រុម Win Streak ឈរនៅកំពូលតារាងនៃលីគបាល់ទះតៃវ៉ាន់ផងដែរ។ ការបង្ហាញសមត្ថភាពដ៏លេចធ្លោរបស់កីឡាករកម្ពុជារូបនេះ កំពុងទទួលបានការចាប់អារម្មណ៍ និងការកោតសរសើរពីអ្នកគាំទ្រជាច្រើនទាំងក្នុង និងក្រៅប្រទេស។ 🔥











