ពត៌មាន
ក្នុងកំណត់ត្រាថ្មី មនុស្សសរុប២៧៤នាក់ ឡើងដល់កំពូលភ្នំ Everest ពីខាងប្រទេសនេប៉ាល់ ក្នុងថ្ងៃតែមួយ
ចុះផ្សាយនៅថ្ងៃ៖ 22/05/2026
•
កាលពីថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦ មនុស្សសរុប២៧៤នាក់ បានឡើងទៅដល់លើកំពូលភ្នំ Everest ខណៈវាគឺជាតួលេខខ្ពស់បំផុត នៃអ្នកឡើងដល់កំពូលភ្នំនេះនៅក្នុងថ្ងៃតែមួយ ពីខាងប្រទេសនេប៉ាល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ភ្នំ Everest ដែលជាភ្នំខ្ពស់ជាងគេលើពិភពលោក ជាមួយកម្ពស់៨៨៤៩ម៉ែត្រ ស្ថិតនៅចន្លោះព្រំប្រទល់រវាងនេប៉ាល់និងតំបន់ទីបេនៃប្រទេសចិន ហើយអាចឡើងដល់កំពូល ពីខាងណាក៏បាន។ លោក Rishi Bhandari អគ្គលេខាធិការនៃសមាគមន៍ប្រតិបត្តិការបេសកកម្មឡើងភ្នំរបស់នេប៉ាល់ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា តួលេខខាងលើគឺជាការបំបែកកំណត់ត្រាចាស់
កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ នៅពេលមនុស្សសរុប២២៣នាក់ បានឡើងដល់កំពូលភ្នំ Everest ពីខាងប្រទេសនេប៉ាល់។










