ពត៌មាន
កម្រខ្លាំងណាស់! ថតបានរូបភាព «កំប្រុកពណ៌» យ៉ាងស្រស់ស្អាត នៅក្នុងឧទ្យានជាតិអង្គរ
ចុះផ្សាយនៅថ្ងៃ៖ 04/06/2026
•
ការថតបានរូបភាពសត្វកំប្រុកពណ៌យ៉ាងច្បាស់ និងនៅជិតកៀកបែបនេះ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ គឺជារឿងមួយដែលកម្រ និងគួរឱ្យភ្ញាក់ផ្អើល។ ជាទូទៅ សត្វកំប្រុកនៅក្នុងឧទ្យានអង្គរមានភាពរហ័សរហួន និងប្រុងប្រយ័ត្នខ្ពស់ណាស់ ឱ្យតែពួកវាដឹងខ្លួន ឬឃើញមនុស្សចូលទៅជិតបន្តិច វានឹងរត់គេច ឬលោតឡើងទៅលើចុងឈើខ្ពស់ៗបាត់ភ្លាមៗ។
សត្វដែលបង្ហាញខ្លួនយ៉ាងធំពេញកែវភ្នែកនៅក្នុងរូបភាពនេះ គឺ «កំប្រុកពណ៌» ឬហៅជាភាសាអង់គ្លេសថា Variable Squirrel (ឈ្មោះវិទ្យាសាស្ត្រ៖ Callosciurus finlaysonii)។ ពួកវាជាសត្វដែលចូលចិត្តរស់នៅលើដើមឈើខ្ពស់ៗ តាមព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង ព្រៃរបោះ និងតាមចម្ការ ដោយធ្វើសម្បុកពីមែកឈើតូចៗ និងស្លឹកឈើនៅតាមមែកឈើធំៗ ឬក្នុងប្រហោងឈើ។
រូបភាពដ៏ស្រស់ស្អាតនេះមិនត្រឹមតែបង្ហាញពីសម្រស់ដ៏ទាក់ទាញរបស់សត្វកំប្រុកពណ៌នោះទេ ប៉ុន្តែវាក៏ជាភស្តុតាងមួយឆ្លុះបញ្ចាំងពីភាពសម្បូរបែបនៃប្រព័ន្ធកម្រខ្លាំងណាស់! ថតបានរូបភាព «កំប្រុកពណ៌» យ៉ាងស្រស់ស្អាត នៅក្នុងឧទ្យានជាតិអង្គរអេកូឡូស៊ី និងការរស់នៅដោយសុខសាន្តរបស់សត្វព្រៃ នៅក្នុងតំបន់ការពារនៃឧទ្យានប្រវត្តិសាស្ត្រអង្គរ ។











