ពត៌មាន

ព្រឹត្តិការណ៍ «រត់ដោយបេះដូង លើកទី៣» ប្រមូលថវិកាបានជាង ១៥,០០០ដុល្លារ ជួយដល់សាលារៀនទន្សាយ

ចុះផ្សាយនៅថ្ងៃ៖​​ 29/05/2026 ~ មួយម៉ោងមុន

អត្ថបទដោយ៖ You Sokneang
ព្រឹត្តិការណ៍ «រត់ដោយបេះដូង លើកទី៣» ប្រមូលថវិកាបានជាង ១៥,០០០ដុល្លារ ជួយដល់សាលារៀនទន្សាយ

ស្មារតីសាមគ្គីភាព និងទឹកចិត្តសប្បុរសធម៌យ៉ាងជ្រាលជ្រៅរបស់មហាជន ត្រូវបានបង្ហាញឡើងយ៉ាងច្បាស់នៅក្នុងព្រឹត្តិការណ៍ «រត់ដោយបេះដូង លើកទី៣ ឆ្នាំ២០២៦» (RUN BY HEART 2026)។ តាមរយៈការចុះឈ្មោះចូលរួម និងការបរិច្ចាគពីសប្បុរសជនគ្រប់ទិសទី ថវិកាសរុបចំនួន ១៥,១៣៣ ដុល្លារអាមេរិក ត្រូវបានប្រមូលបានដោយជោគជ័យ ដើម្បីបង្វែរទៅជាការគាំទ្រដ៏ធំធេងសម្រាប់កុមារអូទីស្សឹម (Autism)។

ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ត្រូវបានរៀបចំរួមគ្នាដោយក្រុមការងារ RUN WITH SAI និងអង្គការសាលារៀនទន្សាយ ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសហភាពសហព័ន្ធយុវជនកម្ពុជា។ ថវិកាទាំងអស់ដែលទទួលបាន នឹងត្រូវនាំយកទៅបរិច្ចាគជូនអង្គការសាលារៀនទន្សាយ ដែលមានទីតាំងនៅរាជធានីភ្នំពេញ ដើម្បីបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការថែទាំ អប់រំ និងបង្ហាត់បង្រៀនដល់កុមារអូទីស្សឹម ឱ្យទទួលបានការអភិវឌ្ឍ និងឱកាសកាន់តែប្រសើរក្នុងសង្គម។

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)