ពត៌មាន
សហព័ន្ធយានយន្ដ រៀបចំព្រឹត្តិការណ៍បង្ហាញបច្ចេកទេសពិសេស អបអរពិធីសម្ពោធស្ដូបនយោបាយឈ្នះឈ្នះ នៅខេត្តកោះកុង
ចុះផ្សាយនៅថ្ងៃ៖ 28/05/2026
•
សហព័ន្ធកីឡាយានយន្តកម្ពុជា បានប្រកាសរៀបចំកម្មវិធីការបង្ហាញបច្ចេកទេសយានយន្តដ៏ទាក់ទាញបំផុត ដែលមានឈ្មោះថា Blackhawk Tire Trip Show រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៧-៣១ ខែឧសភា ឆ្នាំ២០២៦ ដើម្បីចូលរួមអបអរសាទរពិធីសម្ពោធស្តូបនយោបាយឈ្នះឈ្នះ នៅខេត្តកោះកុង។
លោក ទៀ ស្យាម សង្កត់ធ្ងន់ថា «ការចូលរួមបង្ហាញបច្ចេកទេសកីឡាយានយន្ត ដើម្បីចូលរួមអបអរសាទរពិធីសម្ពោធស្តួបឈ្នះឈ្នះ នៅខេត្តកោះកុង គឺជាមោទនភាពជាតិរបស់យើងទាំងអស់គ្នា ដោយពិធីសម្ពោធជាផ្លូវការគ្រោងនឹងធ្វើឡើង នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦។ ក្រុមកីឡាយានយន្តគ្រោងនឹងធ្វើដំណើរកម្សាន្តពីវិមានឈ្នះឈ្នះ រាជធានីភ្នំពេញ ឆ្ពោះទៅស្តូបឈ្នះឈ្នះ នៅខេត្តកោះកុង ហើយក៏មានកម្មវិធីបង្ហាញជាច្រើនទៀតនៅខេត្តកោះកុងផ្ទាល់តែម្ដង»។










