ពត៌មាន

ជោគជ័យទាំងបុរស និងនារី! ក្រុមបាល់បោះជនពិការបុរសកម្ពុជា ឈ្នះមេដាយមាសជើងឯកអាស៊ី ក្រោយផ្ដួលក្រុមស្រីលង្ការ

ចុះផ្សាយនៅថ្ងៃ៖​​ 05/06/2026

អត្ថបទដោយ៖ You Sokneang
ជោគជ័យទាំងបុរស និងនារី! ក្រុមបាល់បោះជនពិការបុរសកម្ពុជា ឈ្នះមេដាយមាសជើងឯកអាស៊ី ក្រោយផ្ដួលក្រុមស្រីលង្ការ

បន្ទាប់ពីក្រុមបាល់បោះជនពិការនារីកម្ពុជា សម្រេចជោគជ័យការពារមេដាយមាស ក្រុមបាល់បោះជនពិការបុរសកម្ពុជា ក៏ធ្វើបានដូចគ្នា ដោយបន្ដគ្រងមេដាយមាសជាថ្មី ក្រោយយកឈ្នះ ៤ប្រកួតជាប់ៗគ្នា នៅក្នុងការប្រកួតកីឡាបាល់បោះជនពិការជើងឯកអាស៊ី លើកទី២ (2nd Asian Para Throwball Championship) ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី។

ថ្វីដ្បិតត្រូវឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញជាច្រើន តែក្រុមមបាល់បោះអង្គុយជនពិការបុរសកម្ពុជា ធ្វើបានយ៉ាងល្អ ដោយសុទ្ធតែបានយកឈ្នះដាច់លើគូប្រជែង ក្នុងនោះសម្រាប់ការប្រកួតពូលA គឺបានឈ្នះក្រុមឥណ្ឌា ៣-០ និងឈ្នះបង់ក្លាដេស ៣-០ ដូចគ្នា មុនបន្ដយកឈ្នះក្រុមឥណ្ឌូនេស៊ី ៣-០ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងចុងក្រោយ បានយកឈ្នះក្រុមស្រីលង្ការ ៣-០សិតទៀត ជាមួយពិន្ទុ ២១-១១, ២១-១៤ និង ២១-៥ ដើម្បីបន្ដគ្រងមេដាយមាសតែម្ដង៕

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)