ពត៌មាន
អាហារូបករណ៍ អ.ម.ត ៦០កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA) ឆ្នាំសិក្សា២០២៦-២០២៧
ចុះផ្សាយនៅថ្ងៃ៖ 04/09/2026 ~ មួយថ្ងៃមុន
•
អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នឹងផ្តល់ជូន ៦០កន្លែង សម្រាប់សិស្សនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងឆ្នាំសិក្សា២០២៦-២០២៧នេះ។
លក្ខខណ្ឌ នៃការជ្រើសរើស
១- បេក្ខជនបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ ថ្នាក់វិទ្យាសាស្រ្តពិត ដែលមាននិទ្ទេសមុខវិជ្ជាគណិតវិទ្យា ពី A ដល់ E និងមុខវិជ្ជារូបវិទ្យា ពី A ដល់ E (សម្រាប់ដាក់ពាក្យលើជំនាញ ស្ថាបត្យកម្ម តុបតែងលម្អ នៃស្ថាបត្យកម្ម និងគំនូរសារគមនាគមន៍)។
២- បេក្ខជនបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ ឬសមមូល (សម្រាប់ការដាក់ពាក្យលើជំនាញឆ្លងកាត់ការប្រឡង តូរ្យតន្រ្តី ឯកទេសតន្រ្តីបុរាណ)
៣- បេក្ខជនបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ឬសមមូល (សម្រាប់ការដាក់ពាក្យលើជំនាញមិនឆ្លងកាត់ការប្រឡង)
៤- មានឆន្ទៈពិតប្រាកដក្នុងការបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ខិតខំរៀនសូត្រ
៥- គោរពតាមការណែនាំ និងព្រមទទួលយកលក្ខខណ្ឌដែលមានចែងរបស់គណៈកម្មាធិការអាហារូបករណ៍ និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
អាហារូបករណ៍ផ្តល់ជូនសម្រាប់តែតម្លៃសិក្សា។ ការបង់ថ្លៃរដ្ឋបាល និងចំណាយផ្សេងៗ ជាបន្ទុករបស់សាមីខ្លួន និងត្រូវបង់ជូនគ្រឹះស្ថានឧត្តមសិក្សាផ្ទាល់នៅពេលចូលសិក្សា និងកំពុងសិក្សា។









