ពត៌មាន

សេចក្តីជូនដំណឹង ស្តីពី «ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតមធ្យមសិក្សា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧»

ចុះផ្សាយនៅថ្ងៃ៖​​ 08/09/2026

អត្ថបទដោយ៖ Thonin Vann
សេចក្តីជូនដំណឹង ស្តីពី «ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតមធ្យមសិក្សា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧»

គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា គណៈកម្មការនឹងរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតមធ្យមសិក្សា​ ចំនួន ៣,០០០កន្លែង ក្នុងនោះសម្រាប់វិទ្យាល័យ ចំនួន ១,៨០០កន្លែង និងសម្រាប់អនុវិទ្យាល័យ ចំនួន ១,២០០កន្លែង ក្នុងភូមិសាស្ត្ររដ្ឋបាលស្រុក ដូចមានជូនភ្ជាប់អំពីមុខតំណែង មុខវិជ្ជាឯកទេស ដែលបានប្រកាសជ្រើសរើស និងចំនួនកំណត់ក្នុងតារាងឧបសម្ព័ន្ធ។

សាធារណជនដែលមានចំណាប់អារម្មណ៍ ចង់ចូលរួមក្នុងការប្រឡងប្រជែង សូមស្កេន QR Code ឬចូលទៅកាន់តំណភ្ជាប់ https://go.gov.kh/era/mcsexam2026bmoeys001 ដើម្បីបំពេញព័ត៌មានសុំសិទ្ធិប្រឡងប្រជែង និងបញ្ចូលឯកសារតម្រូវសម្រាប់ការដាក់ពាក្យ ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទីជាកំហិត។

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)