ពត៌មាន
គណៈកម្មការរៀបចំការប្រឡងប្រជែង នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្នែកលើកិច្ចព្រមព្រៀងការងារ
ចុះផ្សាយនៅថ្ងៃ៖ 23/09/2026 ~ 12 ម៉ោងមុន
•អត្ថបទដោយ៖ Thonin Vann

គណៈកម្មការរៀបចំការប្រឡងប្រជែង នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្នែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារនៅកម្រិតបឋមសិក្សា ទៅតាមភូមិសាស្ត្រខេត្ត ក្រុង ស្រុក ដូចមានចែងអំពីគុណវុឌ្ឍិនៃមុខតំណែង និងចំនួនដែលបានប្រកាសជ្រើសរើស ក្នុងតារាងឧបសម្ព័ន្ធ។
📱សាធារណជន និងបេក្ខជនដែលមានបំណងចង់ចូលរួម ត្រូវចុះឈ្មោះតាមប្រព័ន្ធអនឡាញតាមរយៈ QR Code ឬតំណភ្ជាប់ go.gov.kh/era/mcs2026moeys267yeras ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទីជាកំហិត។












































