ពត៌មាន

តស៊ូគង់បានសម្រេច! កីឡាករវ័យ ១៧ឆ្នាំ សុភាព រមលី ឈ្នះខ្សែក្រវាត់ដាហ្ស ១ម៉ឺនដុល្លារ លុតជង្គង់អរគុណឪពុកម្តាយទាំងទឹកភ្នែក

ចុះផ្សាយនៅថ្ងៃ៖​​ 22/09/2026 ~ 13 ម៉ោងមុន

អត្ថបទដោយ៖ Thonin Vann
តស៊ូគង់បានសម្រេច! កីឡាករវ័យ ១៧ឆ្នាំ សុភាព រមលី ឈ្នះខ្សែក្រវាត់ដាហ្ស ១ម៉ឺនដុល្លារ លុតជង្គង់អរគុណឪពុកម្តាយទាំងទឹកភ្នែក

កីឡាករគុនខ្មែរវ័យក្មេង សុភាព រមលី អាយុទើបតែ ១៧ឆ្នាំ បានសម្រេចក្តីស្រមៃរបស់ខ្លួន ដោយដណ្តើមបានខ្សែក្រវាត់ «ដាហ្ស អ្នកចម្បាំងគុនខ្មែរ» ដែលឧបត្ថម្ភដោយភេសជ្ជៈប៉ូវកម្លាំងដាហ្ស រដូវកាលទី៣ អមដោយប្រាក់រង្វាន់ ១០,០០០ដុល្លារអាម៉េរិក ជាលើកដំបូងក្នុងឆាកជីវិត ក្រោយឆ្លងកាត់ការប្រកួតប្រជែងជាមួយកីឡាកររៀមច្បង និងជើងខ្លាំងជាច្រើនរូប។

ជ័យជម្នះនេះ បានធ្វើឱ្យកីឡាករវ័យក្មេងរូបនេះរំភើបរហូតស្រក់ទឹកភ្នែក លុតជង្គង់គោរពអរគុណឪពុកម្តាយលើសង្វៀនតែម្តង ដែលអ្នកមានគុណតែងតែផ្តល់កម្លាំងចិត្ត និងគាំទ្រលោករហូតមក។​អ្វីដែលកាន់តែរំជួលចិត្តនោះ គឺម្តាយរបស់ រមលី បាននាំយកសម្លៀកបំពាក់មួយឈុតពីខេត្តបាត់ដំបង មកជូនកូនជាកាដូ ព្រោះដឹងថាកូនស្រឡាញ់ ប៉ុន្តែមិនដែលហ៊ានចំ

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ «ដាហ្ស អ្នកចម្បាំងគុនខ្មែរ» រដូវកាលទី៣ ត្រូវបានរៀបចំឡើងក្រោមការឧបត្ថម្ភផ្តាច់មុខ ពីភេសជ្ជៈប៉ូវកម្លាំងដាហ្ស ដោយបានឈានដល់វគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ នៅសង្វៀនប៉ុស្តិ៍លេខ៥ ព្រែកកំពិស។

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)