ពត៌មាន
សហភាពអឺរ៉ុប គ្រោងចេញច្បាប់ថ្មី «EU KIDS Act» រឹតបន្តឹងការប្រើប្រាស់បណ្តាញសង្គមចំពោះកុមារ និងយុវវ័យ
ចុះផ្សាយនៅថ្ងៃ៖ 18/09/2026 ~ 3 ម៉ោងមុន
•
សហភាពអឺរ៉ុប (EU) បានបង្ហាញសេចក្តីព្រាងច្បាប់ថ្មីក្នុងគោលបំណងការពារសុខភាពផ្លូវចិត្ត និងសុវត្ថិភាពរបស់កុមារលើប្រព័ន្ធអនឡាញ ដោយតម្រូវឱ្យក្រុមហ៊ុនបច្ចេកវិទ្យាធានាសុវត្ថិភាពជាមុន មុននឹងអនុញ្ញាតឱ្យកុមារប្រើប្រាស់។
ចំណុចសំខាន់ៗនៃសេចក្តីព្រាងច្បាប់រួមមាន៖
ការកំណត់អាយុ ៖ ហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំមិនឱ្យប្រើប្រាស់បណ្តាញសង្គម។ កុមារអាយុ ១៣ ដល់ ១៤ ឆ្នាំអាចប្រើបានត្រឹម «Mini Accounts» ក្រោមការគ្រប់គ្រងរបស់អាណាព្យាបាល (កំណត់ពេលប្រើត្រឹម ១ ម៉ោង/ថ្ងៃ) រីឯអ្នកមានអាយុចាប់ពី ១៥ ឆ្នាំឡើងទៅទើបអាចបង្កើតគណនីផ្ទាល់ខ្លួនបាន។
ការលុបបំបាត់មុខងារញៀន ៖ ហាមឃាត់មុខងារ Endless Scrolling, ការផ្ញើសារជូនដំណឹង (Push Notifications) ពេលយប់ និងប្រព័ន្ធ Algorithms ដែលនាំទៅរកមាតិកាគ្រោះថ្នាក់។
ការគ្រប់គ្រងបញ្ញាសិប្បនិម្មិត (AI) ៖ ហាម AI Chatbots បង្កើតទំនាក់ទំនងផ្លូវចិត្តដែលនាំឱ្យក្មេងញៀន ឬពឹងផ្អែកលើផ្លូវចិត្ត។
វិធានការសុវត្ថិភាព និងការផាកពិន័យ៖ គណនីកុមារត្រូវកំណត់ជាលក្ខណៈឯកជន (Private) ដោយស្វ័យប្រវត្តិ។ ក្រុមហ៊ុនដែលល្មើសអាចប្រឈមនឹងការពិន័យជាប្រាក់រហូតដល់ ៦% នៃចំណូលប្រចាំឆ្នាំសរុប។
យ៉ាងណាក្តី «EU KIDS Act» នៅមិនទាន់ក្លាយជាច្បាប់ជាផ្លូវការនៅឡើយទេ។ សំណើនេះត្រូវឆ្លងកាត់ការពិនិត្យ និងការចរចាររវាងសភាអឺរ៉ុប និងក្រុមប្រឹក្សាសហភាពអឺរ៉ុប មុននឹងអាចចូលជាធរមាន។









