ពត៌មាន
ចាប់ផ្តើមទទួលពាក្យ «ការប្រឡងផ្ទៃក្នុងសម្រាប់គ្រូបង្រៀនជាមន្ត្រីរាជការក្របខ័ណ្ឌដើម្បីផ្ទេរកន្លែងការងារពីគ្រឹះស្ថានសិក្សាសាធារណៈទូទាំងប្រទេស មកបំពេញតម្រូវការគ្រូបង្រៀនបន្ថែម នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ក្នុងភូមិសាស្ត្ររដ្ឋបាលរាជធានីភ្នំពេញ»
ចុះផ្សាយនៅថ្ងៃ៖ 28/09/2026 ~ 15 ម៉ោងមុន
•
គណៈកម្មការរៀបចំការប្រឡងប្រជែង នឹងរៀបចំឱ្យមានការប្រឡងផ្ទៃក្នុងសម្រាប់គ្រូបង្រៀនជាមន្ត្រីរាជការក្របខ័ណ្ឌ (ក ខ គ) ដើម្បីផ្ទេកន្លែងការងារពីគ្រឹះស្ថានសិក្សាសាធារណៈទូទាំងប្រទេស មកបំពេញតម្រូវការគ្រូបង្រៀនបន្ថែមនៅគ្រឹះស្ថានសិក្សាសាធារណៈ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួន ៨៣១នាក់ ត្រូវបានបែងចែក៖ គ្រូបង្រៀនវិទ្យាល័យចំនួន ២៦៤នាក់, គ្រូបង្រៀនអនុវិទ្យាល័យចំនួន ២៧នាក់, គ្រូបង្រៀនបឋមសិក្សាចំនួន ៥០២នាក់ និងគ្រូបង្រៀនមត្តេយ្យសិក្សាចំនួន ៣៨នាក់។
គ្រូបង្រៀនដែលមានអតីតភាពបង្រៀនយ៉ាងតិច ៥ឆ្នាំ បន្ទាប់ពីបានតាំងស៊ប់ក្នុងក្របខ័ណ្ឌមន្ត្រីរាជការ និងមានបំណងចង់ចូលរួមប្រឡង សូមស្កេន QR Code ឬតំណភ្ជាប់ https://go.gov.kh/era/mcstransfer2026 ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទីជាកំហិត។
សូមគ្រូបង្រៀនក្របខ័ណ្ឌដែលមានបំណងចង់ចូលរួមប្រឡងប្រជែង ត្រូវអាន និងឈ្វេងយល់ឱ្យបានច្បាស់នូវលក្ខខណ្ឌជ្រើសរើស លក្ខខណ្ឌគតិយុត្ត និងគោលការណ៍ផ្សេងៗ ព្រមទាំងព័ត៌មាន និងបញ្ជីលម្អិតគ្រឹះស្ថានសិក្សាសាធារណៈ កម្រិតមត្តេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ដែលមានតម្រូវការគ្រូបង្រៀន ព្រមទាំងប្រភេទមុខវិជ្ជា មានកំណត់ក្នុងតារាងឧបសម្ព័ន្ធដូចមានជូនភ្ជាប់។























