ពត៌មាន
ពិធីសំណេះសំណាលជាមួយសិស្សានុសិស្សនិទ្ទេស A ស្រុកកងមាស ខេត្តកំពង់ចាម ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
ចុះផ្សាយនៅថ្ងៃ៖ 05/10/2026 ~ 16 ម៉ោងមុន
•
នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកងមាស បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្សដែលទទួលបាននិទ្ទេស A នៃស្រុកកងមាស ខេត្តកំពង់ចាម ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត គណៈគ្រប់គ្រង នាយក នាយិកា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។
ជាលទ្ធផលស្ដែងចេញពីការកែទម្រង់ និងការខិតខំប្រឹងប្រែងនេះ វិទ្យាល័យទាំងបីទទួលបានលទ្ធផលប្រឡងបាក់ឌុបយ៉ាងត្រចះត្រចង់ ដោយក្នុងនោះ៖
-វិទ្យាល័យ ហ៊ុន សែន ខ្ចៅ សម្រេចបានអត្រាប្រឡងជាប់រហូតដល់ ៩៨% និងទទួលបានសិស្សនិទ្ទេស A ចំនួន ៥រូប។
-វិទ្យាល័យ ហ៊ុន សែន កងតាណឹង សម្រេចបានអត្រាប្រឡងជាប់ ៩៨% និងទទួលបានសិស្សនិទ្ទេស A ចំនួន ៤រូប។
-វិទ្យាល័យ ហ៊ុន សែន ពាមជីកង សម្រេចបានអត្រាប្រឡងជាប់ ៩៦% និងទទួលបានសិស្សនិទ្ទេស A ចំនួន ៣រូប។
ដើម្បីជាការលើកទឹកចិត្តបន្ថែម និងជាឧបករណ៍ជំនួយដល់ការសិក្សានៅថ្នាក់ឧត្តមសិក្សា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដល់ជូននូវកុំព្យូទ័រយួរដៃ (Laptop) សរុបចំនួន ១២គ្រឿង ជូនដល់សិស្សជ័យលាភីនិទ្ទេស A ទាំង១២រូប (ដោយសិស្សម្នាក់ៗទទួលបាន ១គ្រឿង) ផងដែរ៕























