ពត៌មាន
សេចក្តីជូនដំណឹង ការជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារឱ្យចូលបម្រើការងារនៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (អ.ស.ត.ម.)
ចុះផ្សាយនៅថ្ងៃ៖ 19/10/2026 ~ 15 ម៉ោងមុន
•
គណៈកម្មការរៀបចំការប្រឡងប្រជែង នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ចំនួន ៤១នាក់ សម្រាប់មុខតំណែងវិជ្ជាជីវៈចំនួន២៥ ដើម្បីចូលបំពេញការងារនៅ អង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យម (អ.ស.ត.ម.)។
⏱️ សាធារណជនដែលមានបំណងចង់ចូលរួមប្រឡងប្រជែង សូមស្កេន QR Code ឬតាមរយៈ https://go.gov.kh/era/mcssme2026 រហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទីជាកំហិត។
👉 បេក្ខជនដែលបានដាក់ពាក្យរួចរាល់ និងទទួលបានសិទ្ធិប្រឡង ត្រូវឆ្លងកាត់វិញ្ញាសាប្រឡងប្រជែងចំនួន ២ដំណាក់កាល រួមមានវិញ្ញាសាទី១ ការវាយតម្លៃគុណវុឌ្ឍិ តាមរយៈការវាយតម្លៃលើប្រវត្តិរូបបេក្ខជន និងវិញ្ញាសាទី២ ការសម្ភាសផ្ទាល់មាត់។ មានតែបេក្ខជនដែលទទួលបានជោគជ័យក្នុងវិញ្ញាសាទី១ ប៉ុណ្ណោះ ទើបអាចទទួលបានសិទ្ធិក្នុងការចូលរួមប្រឡងប្រជែងក្នុងវិញ្ញាសាទី២ បាន។
📞 ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមលេខទូរស័ព្ទ និងប្រព័ន្ធតេឡេក្រាម៖ ០៦៩ ២៨៩ ៦៩៩, ០៦១ ២៦៨ ៩៩៩, ០១០ ៤១៦ ៥៧៣, ០៨៦ ៥៥០ ៥៤៥, ០៦៨ ៨០៧ ៩២៦។
📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម














