ពត៌មាន

សេចក្តីជូនដំណឹង ការប្រឡងប្រជែងជ្រើសរើសមន្ត្រីជំនាញវិជ្ជាជីវៈសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារឱ្យចូលបម្រើការងារនៅតាមមន្ទីរពេទ្យបង្អែកកម្រិត២ កម្រិត១ និងមណ្ឌលសុខភាព

ចុះផ្សាយនៅថ្ងៃ៖​​ 19/10/2026 ~ 15 ម៉ោងមុន

អត្ថបទដោយ៖ Thonin Vann
សេចក្តីជូនដំណឹង ការប្រឡងប្រជែងជ្រើសរើសមន្ត្រីជំនាញវិជ្ជាជីវៈសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារឱ្យចូលបម្រើការងារនៅតាមមន្ទីរពេទ្យបង្អែកកម្រិត២ កម្រិត១ និងមណ្ឌលសុខភាព

គណៈកម្មការរៀបចំការប្រឡងប្រជែង នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីជំនាញវិជ្ជាជីវៈសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារឱ្យចូលបម្រើការងារនៅតាមមន្ទីរពេទ្យបង្អែកកម្រិត២ កម្រិត១ និងមណ្ឌលសុខភាព ចំនួន ១,៨១៧កន្លែងទូទាំងប្រទេស។

⏱️ សាធារណជនដែលមានបំណងចង់ចូលរួមប្រឡងប្រជែង អាចចុះឈ្មោះសុំសិទ្ធិប្រឡងប្រជែង តាមរយៈ QR Code ឬ https://go.gov.kh/era/mcsmoh2026ckc ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទីជាកំហិត។

✅សូមសាធារណជន ពិនិត្យនូវព័ត៌មានលម្អិតពាក់ព័ន្ធនឹងគុណវុឌ្ឍិ នៃមុខតំណែង និងឈ្មោះមន្ទីរពេទ្យបង្អែកកម្រិត២ កម្រិត១ និងមណ្ឌលសុខភាព ដែលជាកន្លែងត្រូវបំពេញការងារ មានភ្ជាប់ឧបសម្ព័ន្ធក្នុងសេចក្តីជូនដំណឹង។

📞 ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមលេខទូរស័ព្ទ និងប្រព័ន្ធតេឡេក្រាម៖ 010 416 573, 061 268 999, 086 550 545, 017 224 282, 068 807 926, 069 289 699។

📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)